សូទីឡូអង្គរទទួលបានជ័យជំនៈ លើកដំបូងក្នុងការប្រកួតលីគកំពូល

ភ្នំពេញ ៖ កាលថ្ងៃពុធ ទី០១ ខែកញ្ញាសូលទីឡូអង្គរបានយកឈ្នះនគរបាលជាតិ៣ទល់នឹង២ ក្នុងការប្រកួតលីគកំពូលកម្ពុជា។

ការរកបាន២គ្រាប់ម្នាក់ឯងរបស់កីឡាកររ័ត្ន សំណាងធ្វើឱ្យសូទីឡូស្គាល់ជ័យជម្នះលើកដំបូងជាកម្លាំងចិត្តដ៏ធំធេងសម្រាប់សមាជិកក្រុមគ្រប់រូប។

សូលទីឡូអង្គរបាននាំមុខ២គ្រាប់មុនក្នុងវគ្គទី១ តែត្រូវបាននគរបាលជាតិតាមស្មើវិញ ក្នុងនាទី៧១ និង៧៣។ រ័ត្ន សំណាង បង្ហើបថា ពេលរបូតឲ្យក្រុមគូប្រជែងតាមស្មើ បានប៉ះពាល់ដល់ទឹកចិត្តខ្លះដែរ។ តែពួកគេបានប្រឹងប្រែងរហូតបានជ័យជម្នះចុងម៉ោងដែលជាការតែតបញ្ចូលទីពីរ័ត្ន សំណាង ដោយផ្ទាល់។

គួរបញ្ជាក់ថា ជ័យជម្នះនេះបានរុញសូលទីឡូអង្គរចេញពីតំបន់កាត់ចោលដោយឈរលេខ១២ មាន៤ពិន្ទុ ខណៈនគរបាលជាតិរអិលទៅលេខ១៣វិញ មាន២ពិន្ទុដដែល៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២