Breaking News ចាប់បានមេខ្លោងក្រុមជនជាតិចិន បង្ហោះវីដេអូ គម្រាមដល់សន្តិសុខខេត្តព្រះសីហនុ (មានវីដេអូ)

(ភ្នំពេញ) ៖ មន្រ្តីទូតចិនអះអាងថា មេខ្លោងក្រុមជនជាតិចិន បង្ហោះវីដេអូ គម្រាមដល់សន្តិសុខខេត្តព្រះសីហនុ ត្រូវបានចាប់ខ្លួនហើយ នៅក្នុងប្រទេសចិន ក្រោយពីប្រតិបត្តិការដ៏សកម្មរបស់ខ្លួន។

មន្រ្តីស្នីទស្ថានទូតចិន ប្រចាំកម្ពុជា នៅមុននេះប​ន្តិច អាជ្ញាធរចិន ពិតជាបានចាប់ខ្លួន មេខ្លោងនោះរួមហើយៗ ថែមទាំងបានទទួលចម្លើយសារភាពទៀតផង។

មន្រ្តីស្ថានទូតចិតប្រចាំកម្ពុជា បានឲ្យដឹងថា បើតាមការសាកសួរ ពួកក្រុមជនជាតិដែលអ្នកខ្លះ មានចាក់សាក់លើខ្លួនផងនោះ បានឲ្យដឹងថា​ ការដែលថតនេះ ក្នុងន័យលេងសើចប៉ុណ្ណោះ មិនមានបំណងរឺចេតនា​អាក្រក់មកលើប្រទេសកម្ពុជានោះទេ ប៉ុន្តែមិនដឹងថា យ៉ាងម៉េច បានជាវីដេអូ ត្រូវបានគេបង្ហោះ និងចែករំលែកតៗគ្នា។ “ពួកគេអះអាងថា ពួកគេទទួលខុសត្រូវចំពោះមុខច្បាប់”។

ប្រតិបត្តិការបង្រ្កាបនេះ​ បានធ្វើឡើងក្រោយពីស្ថានទូតចិន ប្រចាំកម្ពុជា និងអាជ្ញាធរកម្ពុជា ប្រកាសបង្រ្កាបឲ្យខាងតែបាន ចំពោះការព្រមានដែលគំរាមកំហែងដល់សន្តិសុខ នៅខេត្តព្រះសីហនុ។ នេះយោងតាមគេហទំព័រ ដើមអម្ពិល ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News