ទួរគីទទូចដល់សហរដ្ឋអាមេរិកឱ្យទទួលយកការអនុម័តលើការពិនិត្យបច្ចេកទេសដើម្បីចៀសវាងលើវិបត្តិ S-400

(អង់ការ៉ា) ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួរ នៅព្រឹកថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៩ បានឲ្យដឹងថា
ប្រទេសទួកគីព្យាយាមបញ្ចុះបញ្ចូលសហរដ្ឋអាមេរិកឱ្យទទួលយកសំណើរសុំបង្កើត
គណៈកម្មាធិការដើម្បីពិនិត្យលើផ្នែកបច្ចេកទេសអំពីការផ្គត់ផ្គង់ប្រព័ន្ធការពារមីស៊ីលទំនើបរបស់រុស្ស៊ី។

រដ្ឋមន្ត្រីការបរទេសទួរគីលោក Mevlut Cavusoglu បាននិយាយមុននេះថា ” ក្រុមការងាររួមមួយគួរតែត្រូវបានបង្កើតឡើងហើយអង្គការណាតូគួរតែធ្វើជាប្រធាន ហើយយើងដឹងពីអ្វីដែលយើងធ្វើអំពីវា” ។

ភាពតានតឹងរវាងទីក្រុងអង់ការ៉ានិងទីក្រុងវ៉ាស៊ីនតោនបានឈានដល់កម្រិតក្តៅគគុកលើផែនការនៃការទិញប្រព័ន្ធមីស៊ីល S-400 របស់រុស្ស៊ីពីមុនមក។

សហរដ្ឋអាមេរិកបាននិយាយថាវានឹងធ្វើឱ្យអន្តរាយដល់ការចូលរួមរបស់តួកគីនៅក្នុង
កម្មវិធីយន្តហោះប្រយុទ្ធ F-35 ដែលមានតំលៃរាប់លានដុល្លារនិងអាចបង្កអោយមានការដាក់ទណ្ឌកម្មពីសភាផងដែរ។

សូមបញ្ចាក់ផងដែរថា សហរដ្ឋអាមេរិកបានផ្អាកការចែកចាយគ្រឿងបន្លាស់និងសេវាកម្មដែលទាក់ទងនឹងយន្តហោះចម្បាំងធុន F-35 នៅលើការអះអាងរបស់ខ្លួនដែលថាប្រព័ន្ធរុស្ស៊ីនឹងធ្វើឱ្យខូចខាតដល់យន្តហោះចម្បាំង F-35 ដែលមានសក្តានុពលក្នុងការប្រមូលទិន្នន័យអំពីបច្ចេកវិទ្យាទំនើបរបស់ពួកគេ។

ទីក្រុងវ៉ាស៊ីនតោនក៏បានសង្កត់ធ្ងន់ថាប្រព័ន្ធរុស្ស៊ីនឹងមិនស៊ីគ្នាជាមួយនឹងប្រព័ន្ធរបស់ណាតូនៅទួរគីទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News