ករណីនគបាលខណ្ឌ៧មករា ប្រើប្រាស់អំពើហិង្សាទៅលើនារីម្នាក់ បែកក្បាលឈាម ហើយសមត្ថកិច្ចដែលបង្ក ក៏ត្រូវបានឃាត់ខ្លួន ដើម្បីដោះស្រាយ ជាមួយជនរងគ្រោះផងដែរ

ភ្នំពេញ ៖ ក្រោយកើតហេតុក្រុមអ្នកសារព័ត៌មានជាច្រើនអង្គភាពបានទៅដល់ ប៉ុន្តែអ្វីៗគឺបានបាត់ស្តុតាងខ្លះទៅហើយ ពោលគឺជនប្រព្រឹត្តដែលមហាជនចោមរោម នៅកន្លែងកើតហេតុ ប្រាប់ដូចៗគ្នាថា នគបាលខណ្ឌមករា កូនចៅលោកអធិការ នេត ស៊ីថុន បានវាយពលរដ្ឋជានារីភេទទន់ខ្សោយ និងអាយឌី រហូតបែកក្បាលឈាមហូរស្រោចខ្លួន។ ពាក់ព័ន្ធដល់អំពើហឹង្សានេះដែរ គ្រួសារជនរងគ្រោះបានសំណូមពរទៅដល់អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញឯកឧត្តម ស ថេត មេត្តាបើកការស្រាវជ្រាវចំពោះរឿងនេះដើម្បីរកភាពយុត្តិធម៌ជូនទៅដល់ក្រុមគ្រួសាររបស់គាត់ប្រកបដោយច្បាប់ និងយុត្តធម៌។

ក្រោយពីកើតហេតុការណ៍នេះឡើង សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីដែលបានកើតឡើងនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ នៅខណ្ឌ៧មករា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ៖
១. មន្ត្រីអន្តរាគមន៍ដែលបានបង្កការរងរបួសដល់ស្ត្រីម្នាក់បណ្តាលឱ្យបែកក្បាលត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកើតហេតុរួច។
២. សមត្ថកិច្ចនឹងឱ្យមន្ត្រីបង្ក ជួបជាមួយក្រុមគ្រួសារជនរងគ្រោះចរចារគ្នារឿងសំណង ថ្លៃព្យាបាល បើជនរងគ្រោះមិនសុខចិត្ត សមត្ថកិច្ចនឹងអនុវត្តបន្តដោយក៏សាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់។
៣. ប្រសិនបើជនរងគ្រោះចរាចរត្រូវគ្នាបញ្ចប់រឿងត្រឹមសំណង មន្ត្រីនោះក៏នៅតែត្រូវអនុវត្តវិន័យកងកម្លាំងផងដែរ។
៤. ចំពោះអ្នកបើកបរល្មើសច្បាប់ បើកបរគេចពីសមត្ថកិច្ចក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ។

សូមបញ្ជាក់ផងដែរថា ចំពោះដំណើររឿងនៃហេតុការណ៍នេះ បើយោងតាម Facebook យុវតីម្នាក់ដែលបានឡាយក្នុងអាខោនហ្វេសប៊ុករបស់ខ្លួនមានឈ្មោះថា Ny Ko បានរៀបរាប់ថា សមមន្ត្រីនគបាលខណ្ឌ៧មករា បានប្រើប្រាស់អំពើហិង្សាទៅលើរូបគាត់ដោយយក ID វ៉ៃបែកក្បាលហូរឈាម ជោគខ្លួន នឹងមិនខ្វល់ពីគាត់ គិតតែយកម៉ូតូទៅខណ្ឌ ដោយការអនុវត្តច្បាប់ចរាចរណ៍លើសពីតួនាទី បង្កឲ្យមានការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានគ្រប់អង្គភាព។

នារីរងគ្រោះបញហជាក់ទៀតថា ការអនុវត្តន៍ ច្បាប់ចរាចរណ៍គឺគាត់ព្រមទទួលថាគាត់ខុស តែសមត្ថកិច្ចគឺជាអ្នកអនុវត្តច្បាប់ហេតុអ្វីបានជាប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ?។

តាមការបញ្ជាក់ពីសាក្សីឃើញហេតុការភ្ទាល់ភ្នែកបានឲ្យក្រុមអ្នកព័ត៌មានបានដឹងថានៅវេលា ៨និង៤០នាទីយប់ ថ្ងៃទី៨ ខែកញ្ញាឆ្នាំ២៩២១ សមត្ថកិច្ចខណ្ឌ៧មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងច្បាប់ចរាចរណ៍ផ្លូវគោក តាមបណ្ដាយផ្លូវ២១៥ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ពេលដែលសមត្ថកិច្ចកំពុងអនុវត្តច្បាប់ក៏ស្រាប់តែមានម៉ូតូមួយគ្រឿងរួមដំណើរគ្នា២នាក់ ប្រុសស្រី បុរសជានាក់បើកបរ ឆ្លងកាត់គោលដៅចរាចរណ៍គ្មានមួកសុវត្ថិភាព សមត្ថកិច្ចក៏បានបកដៃតាមវិទ្យុទាក់ទង ឲ្យគោលដៅកណ្ដាលជួយឃាត់ ចំណែកម្ចាស់ម៉ូតូព្យាយាមបន្ថែមល្បឿនហើយ ប៉ះដៃជាមួយសមត្ថកិច្ចទើបជនរងគ្រោះ ទើបមន្ត្រីនគបាលរូបនោះ ហើយបានលើកអាយឌីវាយលើក្បាលយុវតីរងគ្រោះ បណ្តាលឲ្យបែកឈាមហូរស្រោចខ្លួនតែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២