ប៉េអឹម ស័ក្ដិ៤ សាន្ត សុខុម ប្រើហឹង្សាហើយដកកាំភ្លើងភ្ជង់​យុវជន២នាក់នៅហាងInternet ត្រូវបានដោះលែងឲ្យមានសេរីភាព

(ភ្នំពេញ) ៖ កូនប្រុស​លោក​ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ គឺ លោក​ប៉េអឹម​ស័ក្តិ​៤ សាន្ត សុខុម ដែល​បាន​ប្រើ​អំពើហិង្សា ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​គំរាមកំហែង​នឹង​អាវុធ ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ត្រូវបាន​លោក នៅ យ៉ា​រ័ត្ន ប្រធាន​សាលាដំបូង​ខេត្តកំពង់ចាម និង​ជា​ចៅក្រម​ស៊ើបសួរ បានសម្រេច​ដោះលែង ឱ្យនៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន តែ​ដាក់ឱ្យ​ស្ថិតក្រោម ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ។​

​លោក នុត សវ​នា អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​របាន​អះអាងថា លោក សាន្ត សុខុម ត្រូវបាន​នៅក្រៅ​ឃុំ បណ្ដោះអាសន្ន​តាំងពី​ថ្ងៃទី​១៩​មេសា​។ ចំពោះ​មូលហេតុ​លោក នុត សវ​នា បាន​បញ្ជាក់ថា​៖ «​មិន​បានដឹង​ច្បាស់​នោះទេ ជាទូទៅ​ប្រហែល​មាន​អ្នកធានា​ទើប​អាច​នៅក្រៅ​ឃុំ​បាន​»​។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រសារព័ត៌មានថ្មីៗ ដែលបានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ។

កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ លោក លោក​ប៉េអឹម​សក្តិ​៤ សាន្ត សុខុម បាន ប្រើ​អំពើហិង្សា បាន​ប្រើ​អំពើ​ហឹ​ង្សា​ទៅលើ​យុវជន ពី​នាក់ ដាល់ ទាត់​ធាក់ ទះកំផ្លៀង ឡើង​ជង្គង់ ទៅលើ​យុវជន​ពីរ​នាក់ នៅ​កន្លែង​លេង​អ៉ី​ន​ធើ​ណេ​ត មួយកន្លែង​ក្នុង​ខេត្តកំពង់ចាម​។ ក្រៅពី​ដាល់ និង​ឡើង​ជង្គង់​ហើយ​មន្ត្រី​អាវុធហត្ថ​រូបនេះ ថែមទាំង​បាន​ដក​កាំភ្លើង​ភ្ជង់ លើ​យុវជន​ពីររូប​នោះ​ថែម​ទៀតផង រួច​គេចខ្លួនបាត់ ។ លុះ​ក្រោយមក នៅ​ថ្ងៃទី​២៥ មីនា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ផ្តាំផ្ញើ​ទៅកាន់​លោក​ឧត្ដមសេនីយ៍ត្រី សាន្ត ប៊ុន​ថា​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ប្រយ័ត្ន​អស់​សក្តិ និង ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ ព្រោះ​រឿង​កូន​ដក​កាំភ្លើង​ភ្ជង់​គំរាម​គេ ត្រូវ​បញ្ចុះបញ្ចូល​កូន ឱ្យចូល​ខ្លួន​តាម​ការកោះហៅ របស់​ព្រះរាជអាជ្ញា​ខេត្តកំពង់ចាម វា​អត់​ទាន់​មានរឿង​អី​ទេ ។ ប៉ុន្តែ​បើ​ស្រលាញ់​កូន​ពេក អ្នកនឹង​អស់​សក្តិ ខ្ញុំ​នឹង​ដក​សក្តិ បណ្តាញ​ចោល​”​។ បន្ទាប់ លោក​សាន្ត ប៊ុន​ថា​ន មេ​ប៉េអឹម​ខេត្តក្រចេះ កាលពី​រសៀល​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៩ នាំ​កូនប្រុស ចូល​បង្ហាញខ្លួន​នៅ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ចាម ដើម្បី​ទទួលទោស​កំហុស ។​

​លោក សាន្ត សុខុម ត្រូវបាន​តុលាការខេត្ត​កំពង់ចាម ចេញ​ដីកាឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៩ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ និង​ប្រើប្រាស់​អាវុធ​គ្មាន​ការអនុញ្ញាត ប្រព្រឹត្ត​នៅ​ចំណុច​ណេ​ត​យីហោ​៥០៧ ភូមិ​ទី​១ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ខេត្តកំពង់ចាម កាលពី​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៩ តាម​មាត្រា​២១៨​នៃ​ក្រមព្រហ្មទណ្ឌ និង មាត្រា​២០ នៃ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ ៕​

ភ្ជាប់ទំនាក់ទំនងជាមួយ Town News