អ្នកនាំពាក្យសាលាដំបូងខេត្តស្វាយរៀង ៖ ហង្ស សំណាង ផ្សព្វផ្សាយឡាយ (LIVE) ព័ត៌មានបំផ្លើស ខុសពីការពិត ប្រើពាក្យសម្តីមិនសមរម្យលើចៅក្រម និងព្រះរាជអាជ្ញារង បង្កឲ្យសាធារណជនមាន ការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ចំណាត់ការនីតិវិធី របស់តុលាការ

ភ្នំពេញ ៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកសារព័ត៌មានរបស់គេហទំព័រព័ត៌មាន បណ្តាញសង្គមហ្វេសបុក (FACEBOOK) ឈ្មោះ ហង្ស សំណាង បានធ្វើការផ្សព្វផ្សាយឡាយ (LIVE) មានចំណងជើង “ទស្សនាតាមការគួរ” មានរយៈពេល៥៩នាទី និង៤៧វិនាទី ដោយបានធ្វើការសម្ភាសន៍ ផ្សព្វផ្សាយបកស្រាយដោយខ្លួនឯងនូវ ព័ត៌មានបំផ្លើស ខុសពីការពិត ប្រើពាក្យសម្តីមិនសមរម្យលើចៅក្រម និងព្រះរាជអាជ្ញារង បង្កឲ្យសាធារណជនមាន ការយល់ច្រឡំ ប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់អង្គចៅក្រម ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់ចំណាត់ការនីតិវិធី របស់តុលាការ។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង សូមជម្រាបដល់សាធារណជន ទាក់ទិននឹងសំណុំរឿង ទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាចំណាត់ការនីតិវិធីរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ឲ្យបាន ជ្រាបដូចតទៅ៖ កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានទទួលពាក្យ បណ្តឹងពីដើមបណ្តឹងរដ្ឋប្បវេណីចំនួន ០៥ នាក់ ១.ឈ្មោះ សូ សុម៉ាលី ហៅ ស្រីនាង ២.ឈ្មោះ ស្រី សាម៉ុន ៣.ឈ្មោះ ប៉ុល សារ៉ន ៤.ឈ្មោះ នន់ ចាន់ណារី ៥.ឈ្មោះ សូ ម៉ារីយ៉ា ប្ដឹងលើឈ្មោះ ពេញ ចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្រូបង្រៀន មានលំនៅបច្ចុប្បន្នភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ពីបទ ឆបោក ប្រព្រឹត្តនៅចំណុចភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ហើយបានចុះបញ្ជីក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ១៨០ ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ ក្រោយពីទទួលពាក្យ បណ្តឹងខាងលើ តំណាងអយ្យការបានធ្វើការកោះហៅដើមបណ្តឹងរដ្ឋប្បវេណី និងជនសង្ស័យឈ្មោះ ពេញ ចិន្តា ចូល មកឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តស្វាយរៀងតាមនីតិវិធីច្បាប់។

ផ្អែកតាមការស៊ើបអង្កេតរបស់តំណាងអយ្យការយ៉ាងល្អិតល្អន់ លើអង្គហេតុ និងអង្គច្បាប់ តំណាងអយ្យការ សម្រេចបើកការចោទប្រកាន់លើឈ្មោះ ពេញចិន្តា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ពីបទ ឆបោក ប្រព្រឹត្តនៅ ចំណុច ភូមិឡ សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨, អំឡុងខែមិថុនា ឆ្នាំ២០១៩ និងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ រហូតដល់អំឡុងខែឧសភា ឆ្នាំ២០២១ បទល្មើសដែលមានបញ្ញតិឲ្យផ្តន្ទា ទោសតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរលេខ១៦៤ អ.យ.គ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១។ ចំណែកការស្នើសុំសងសំណងរដ្ឋប្បវេណ៏របស់ឈ្មោះ ពេញ ចិន្តា ទៅ ដើមបណ្តឹងរដ្ឋប្បវេណ៏ទាំង ០៥ នាក់ គឺជាការស្នើសុំសងបញ្ចប់ទាក់ទងទៅនឹងសំណងរដ្ឋប្បវេលីប៉ុណ្ណោះ ហើយ ការសុំសងបញ្ចប់នេះមិនអាចបញ្ឈប់ ឬរការអនុវត្តបណ្តឹងអាជ្ញាចំពោះអត្ថិភាពនៃបទល្មើសព្រហ្មទណ្ឌនោះទេ ទើបតំណាងអយ្យការបើកការចោទប្រកាន់លើឈ្មោះ ពេញ ចិន្ដា។

នៅដំណាក់កាលចៅក្រមស៊ើបសួរ បន្ទាប់ពីទទួលបានសំណុំរឿងខាងលើមកចៅក្រមស៊ើបសួរបានអនុ តាមនីតិវិធីច្បាប់ ដោយបានធ្វើការកោះហៅដើមបណ្តឹងរដ្ឋប្បវេលី និងជនរងគ្រោះមកសាកសួរពីដំណាំអំរឿង និង ស្រាវជ្រាវភស្តុតាងទាំងដាក់បន្ទុក និងដោះបន្ទុក ហើយបានរកឃើញពីតម្រុយបន្ថែមពាក់ព័ន្ធបទល្មើស ឆបោក ប្តូរភ្លេងឋានៈរបស់ឈ្មោះ ពេញ ចិន្តា (ជាមេកុងទីន) ក្នុងការដាក់ឈ្មោះកូនតុងទីនទៅដេញកើបយកលុយសម្រាប់ខ្លួនឯង ទាំងដែលកូនកុងទីនដាក់ឈ្មោះទាំងនោះមិនបានដេញ និងមិនដែលបានឃើញកន្លងមកនោះទេ។ បន្ទាប់មកចៅក្រម ស៊ើបសួរបានចេញដីកាបង្គាប់ឲ្យចូលខ្លួន លើឈ្មោះ ពេញ ចិន្តា មកបំភ្លឺនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២រសៀល។ ក្រោយពីជនត្រូវចោទឈ្មោះ ពេញ ចិន្តា ចូលខ្លួន ចៅក្រមស៊ើបសួរបាន ដំណើរការនីតិវិធីបង្ហាញខ្លួន លើកដំបូង ដោយចៅក្រមបានជូនដំណឹងដល់ជននេះ ពីការដាក់ក្រោមការពិនិត្យពីបទល្មើសដែលចោទប្រកាន់តាម ដីកាសន្និដ្ឋានបញ្ជូនរឿងឲ្យស៊ើបសួរ និងបានធ្វើការសួរចម្លើយ ព្រមទាំងបានធ្វើការពិភាក្សាដេញដោលចំពោះមុខ ទាក់ទងទៅនឹងការឃុំខ្លួនបណ្តោះអាសន្ន ដោយតំណាងអយ្យការបានស្នើសុំឃុំខ្លួនជាបណ្ដោះអាសន្ន។ ក្រោយពី ពិនិត្យសំណុំរឿង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្ដោះអាសន្ន តាមដីកាសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន រលេខ ៧៧៥ សរ.ឃខ/២១ ចុះថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដោយមានសំអាងហេតុ ផ្អែកលើមូលហេតុនៃការឃុំខ្លួន តាមមាត្រា ២០៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។

អយ្យការអមសាលាដំបូងខេត្តស្វាយរៀង មានការសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះការផ្សព្វផ្សាយរបស់អ្នក សារព័ត៌មាន គេហទំព័រសង្គមហ្វេសបុក (FACEBOOK) ឈ្មោះ ហង្ស សំណាង ដែលធ្វើអត្ថាធិប្បាយព័ត៌មានខុស ពីការពិត ដោយមិនបានប្រមូលព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ ហើយធ្វើឲ្យសាធារណជនជាតិ និង អន្តរជាតិ មាន ការយល់ច្រលំទៅលើនីតិវិធីរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តស្វាយរៀង។ បន្ថែមពីនេះ ឈ្មោះ ហង្ស សំណាង បានប្រើពាក្យសំដីអសុរសលើចៅក្រម និងព្រះរាជអាជ្ញារងទទួលបន្ទុកក្នុងសំណុំរឿង ដែលជាមន្ត្រី រាជការសាធារណៈ ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អង្គចៅក្រមជាខ្លាំង។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តស្វាយរៀង ពិនិត្យឃើញថា អ្នកសារព័ត៌មានរូបនេះបានប្រព្រឹត្ត អំពើវៀសចាកពីក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន ក្នុងនោះផងដែរក៏បានប្រព្រឹត្តអំពើ ប្រមាថចំពោះអ្នក រាជការសាធារណៈ ផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីធ្វើសម្ពាធលើយុត្តាធិការ និងធ្វើឲ្យបាត់ជំនឿលើសេចក្តី សម្រេចរបស់តុលាការ ហើយប្រឈមនឹងការចោទប្រកាន់តាមបញ្ញត្តិមាត្រា៥០២ មាត្រា ៥២២ និងមាត្រា ៥២៣ នៃក្រមព្រហ្មទណ្ឌ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២