ទីបំផុត! អាមេរិកតម្រូវឲ្យបុគ្គលិករដ្ឋទាំងអស់ ត្រូវតែចាក់វ៉ាក់សាំង ជាវ៉ាក់សាំងកាតព្វកិច្ច

វ៉ាស៊ីនតោន៖ ទីបំផុត ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសម្រេចតម្រូវឱ្យបុគ្គលិករដ្ឋទាំងអស់ ត្រូវតែទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ឬ អាចនិយាយបានថាជាវ៉ាក់សាំងកាតព្វកិច្ច នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA។

គោលការនេះ គឺមានគោលដៅអនុវត្តទៅលើ ២ ភាគ ៣ នៃចំនួនបុគ្គលិករដ្ឋសរុប នៅទូទាំងសហរដ្ឋអាមេរិក ដែលរឿងនេះធ្វើឡើងស្របពេលដែលការកើនឡើងសាជាថ្មីនូវករណីឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 បង្កឡើងដោយវីរុសបំប្លែងថ្មី Delta ។

ជាមួយគ្នានេះផងដែរ លោក ចូ បៃដិនក៏បានលើកឡើងថា ការបដិសេធមិនព្រមចាក់វ៉ាក់សាំងរបស់ប្រជាជនជាពិសេសបុគ្គលិករដ្ឋ បានបង្កបញ្ហាដល់យើងទាំងអស់គ្នា។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19បាន ៦៣.៤% នៃចំនួនប្រជាជនសរុប បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ៥៤% បានទទួលការចាក់គ្រប់ដូស៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២