ក្រោយបង្កើតរដ្ឋាភិបាលថ្មី តាលីបង់ ប្រកាសចង់ភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ប្រទេសទាំងអស់

កាប៊ុល៖ តាលីបង់ដែលទើបនឹងបង្កើតរដ្ឋាភិបាលថ្មី បានឲ្យដឹងតាមរយៈអ្នកនាំពាក្យរបស់ខ្លួនថា ក្រុមសកម្មប្រយុទ្ធឥស្លាមមួយនេះ មានឆន្ទៈភ្ជាប់ទំនាក់ទំនងជាមួយប្រទេសទាំងអស់ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik ។

លោក Suhail Shaheen បានថា តាលីបង់ចង់ភ្ជាប់ទំនាក់ទំនងជាមួយបណ្តារប្រទេសនានា រួមទាំងអាមេរិកផងដែរ ដែលនេះអាចជាផលប្រយោជន៍របស់ប្រទេសនិងប្រជាជនទាំងពីរ ហើយប្រសិនបើអាមេរិកចង់ចូលរួមស្ថាបនាអាហ្វហ្គានីស្ថានឡើងវិញនោះ យើងនឹងស្វាគមន៍។

ជាមួយគ្នានេះផងដែរ លោក Suhailក៏បានបញ្ជាក់យ៉ាងច្បាស់ៗថា តាលីបង់មិនភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែលទេ។

គួរបញ្ជាក់ផងដែរថា មូលហេតុដែលក្រុមតាលីបង់មិនចង់ភ្ជាប់ទំនាក់ទំនងជាមួយអ៊ីស្រាអែល ព្រោះថាក្រុមនេះមានប្រវត្តិគាំទ្រក្រុមអាល់កៃដា ដែលតែងតែធ្វើការគំរាមកំហែងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល ហើយប្រើវោហាសាស្ត្រប្រឆាំងសាសន៍យូដាក្នុងការឃោសនាជីហាដរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២