ក្រោយប្រកួតឈ្នះសូលទីឡូធ្វើឱ្យអាស៊ីអឺរ៉ុបបន្តក្ដីសង្ឃឹមប្រជែង Top 8

ភ្នំពេញ:អាស៊ីអឺរ៉ុបយូណាយធីតបានយកឈ្នះសូលទីឡូអង្គរ ១ទល់នឹង០ ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌ Metfone Cambodian League 2021 នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា នាទីលាន AEU Sports Park។

គ្រាប់បាល់ជ័យជម្នះរបស់អាស៊ីអឺរ៉ុបយូណាយធីតកើតឡើងក្នុងនាទី៧៥ ដោយការទាត់បញ្ចូលទីពីខ្សែបម្រើជប៉ុន Kanta Asami បន្ទាប់ពីទទួលបាល់ពីការ assist ដោយ ស្លេះ ហាសាន។
ចុងវគ្គទី២ សូលទីឡូអង្គរ ដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមម្ចាស់ផ្ទះអាស៊ីអឺរ៉ុបយូណាយធីត ដោយមានឱកាសច្រើនដង តែមិនអាចសម្រេចទីបាន។ ជិតចប់ការប្រកួត ព្រីង ចិត្រា របស់អាស៊ីអឺរ៉ុបក៏មានឱកាសទាត់ដ៏ល្អមួយដែរ តែត្រូវបានអ្នកចាំទី អឿន សំអាត សង្គ្រោះបាន។

ការទទួលបាន៣ពិន្ទុពេញនេះមានន័យថា អាស៊ីអឺរ៉ុបយូណាយធីត មាន១០ពិន្ទុស្ថិតនៅលេខ៩ពីការប្រកួត១១លើក នៅក្រោមក្រុមលេខ៨ គិរីវង់២ពិន្ទុ។ សម្រាប់គិរីវង់ទើបប្រកួតបាន១០លើក។
មួយប្រកួតចុងក្រោយរបស់អាស៊ីអឺរ៉ុបត្រូវប៉ះព្រៃវែងអេហ្វស៊ី។ ចំណែក គិរីវង់ត្រូវប៉ះណាហ្គាវើលដ៍ និងនគរបាលជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២