សម្ដេចតេជោ ហ៊ុន សែន ប្រកាសនឹងរៀបចំពិធីសម្ពោធ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដ៏ធំ ក្រោយស្ងប់ស្ងាត់កូវីដ-១៩

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃ ព្រះ រាជា ណា ចក្រ កម្ពុជា បាន មាន ប្រ សាសន៍ ថា នឹង រៀប ចំ ពិ ធី សម្ពោធ ដាក់ ឲ្យ ប្រើ ប្រាស់ ផ្លូវ ការ នូវ វិ មាន កី ឡ ដ្ឋាន នៃ ព ហុ កីឡ ដ្ឋាន ជាតិ មរ តក តេ ជោ ទ្រង់ ទ្រាយ ធំ ក្រោយ ស្ងប់ ស្ងាត់ កូវីដ-១៩ ។ សម្ដេច បាន មាន ប្រ សាសន៍ បែប នេះ បន្ទាប់ ពី សម្ដេចតេជោនា យក រដ្ឋ មន្ដ្រី និង ឯក ឧត្តម វ៉ាង យី ទី ប្រឹក្សា រដ្ឋ និង ជា រដ្ឋ មន្ត្រី ការ បរ ទេស នៃ សា ធា រ ណ រដ្ឋ ប្រ ជា មា និត ចិន បាន អញ្ជើញ ជា អ ធិ ប តី ភាព ដ៏ ខ្ពង់ ខ្ពស់ ក្នុង កម្ម វិធី ប្រ គល់ – ទទួល សមិទ្ធ ផល ដ៏ អស្ចារ្យ នៅ ល្ងាច ថ្ងៃ ទី ១២ ខែ កញ្ញា ឆ្នាំ ២០២១ ។

ក្នុងពិធីប្រគល់-ទទួលសំណង់កីឡដ្ឋានប្រវត្តិសាស្ដ្រដ៏ អស្ចារ្យ នេះ សម្ដេច តេ ជោ ហ៊ុន សែន បាន សម្ដែង នូវ សេច ក្ដី រីក រាយ ដែល បាន ចូល រួម ជា មួយ ឯក ឧត្តម វ៉ាង យី ក្នុង ពិធី ប្រ គល់ – ទទួល វិ មាន កី ឡ ដ្ឋាន នៃ ព ហុ កី ឡ ដ្ឋាន ជាតិ មរ តក តេជោ ដែល ជា ជំ នួយ ឥត សំ ណង របស់ សា ធារ ណ រដ្ឋ ប្រ ជា មា និត ចិន ដែល ជា វិ មាន កីឡ ដ្ឋាន ដ៏ សំ ខាន់ សម្រាប់ ត្រៀម ស្វា គមន៍ ការ ប្រ កួត កី ឡាស៊ី ហ្គេម និង អា ស៊ាន ប៉ារ៉ា ហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) នៅកម្ពុជា។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានរំលឹកជាថ្មីថា កម្ពុជា បាន ខក ខាន រៀប ចំ ការ ប្រ កួត ស៊ី ហ្គេម និង បាន សុំ ការ យោគ យល់ ពី ដៃគូ និង បណ្ដា ប្រ ទេស ក្នុង តំ បន់ ក្នុង ការប្រ កួត ព្រឹត្តិ ការណ៍ ២ឆ្នាំ ម្ដង នេះ ព្រោះ កម្ពុជា មិន ទាន់ មាន លទ្ធ ភាព និង ត្រូវ ការ ថវិកា ចាំ បាច់ សម្រាប់ កសាង និង អភិ វឌ្ឍ ប្រ ទេស ជាតិ ។ ប៉ុន្ដែ ក្រោយ សម្ដេច ចាប់ ផ្ដើម ទំ នាក់ ទំ នង ជា មួយ ដៃគូ ដែល ជឿ ទុក ចិត្ត គ្នា ក្នុង ក្រប ខ័ណ្ឌ នៃ ទំ នាក់ ទំ នង យុទ្ធ សាស្ដ្រ គ្រប់ ជ្រុង ជ្រោយ កម្ពុជា – ចិន ពិ សេស ឯក ឧត្តម ប្រ ធា នា ធិប តី ស៊ី ជីង ពីង ទើប ទទួល បាន សញ្ញា នៃ ការ ផ្ដល់ វិ ភាគ ទាន សម្រាប់ សាង សង់ នូវ ហេដ្ឋា រចនា សម្ព័ន្ធ ចាំ បាច់ សម្រាប់ បម្រើ ឲ្យ ការ ប្រ កួត ស៊ីហ្គេម ហើយ កម្ពុជា ក៏ បាន ប្រ កាស ជា បេក្ខ ភាព សម្រាប់ ការ ប្រកួត ស៊ីហ្គេម នៅ ឆ្នាំ២០២៣ ។

សម្ដេចបានសង្កត់ធ្ងន់ថា «ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីសាធារណរដ្ឋប្រជាមានិតចិនទេ យើងពិតជាមិនមាននូវពហុកីឡដ្ឋានមួយ ដែលថ្ងៃនេះ យើងធ្វើពិធីប្រគល់ និងទទួលជាមុនសិន ។ ការបើកដំណើរការសម្ពោធដាក់ឲ្យប្រើប្រាស់ នឹងធ្វើនៅពេលក្រោយ ដែលមុននេះ ខ្ញុំគិតថា វាពុំមានកូវីដទេ ខ្ញុំដាក់មនុស្សគឺពេញស្ដាតតែម្ដង ។ ប៉ុន្ដែឥលូវដោយសារការរក្សាគម្លាតក្នុងដំណាក់កាលកូវីដ ថ្ងៃនេះយើងជួបគ្នាតែត្រឹម ១ពាន់នាក់ ប៉ុន្ដែដល់ពេលសម្ពោធ យើងនឹងអាចដាក់មនុស្សបានច្រើនជាងនេះ ដើម្បីឲ្យប្រជាជនកម្ពុជាយើង មើលឃើញនូវសមិទ្ធផលទាំងឡាយ ដែលយើងសម្រេចបាននៃកិច្ចសហប្រតិបត្តិការផ្លែផ្កា រវាងកម្ពុជា និងចិន»

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមថា «ថ្ងៃនេះ យើងពិតជាមានមោទនភាព វាមិនមានគ្រាន់តែខ្ញុំ ដែលជាអ្នកផ្ដួចផ្ដើមគំនិត និងជាអ្នកទៅស្វះខ្វែងរកដៃ ជាពិសេសជាមួយឯកឧត្តមប្រធានាធិបតី ស៊ី ជីង ពីង ប៉ុណ្ណោះទេ ក៏ប៉ុន្ដែវាជាមោទនភាពរបស់ជាតិខ្មែរទាំងមូល ដែលទទួលបានជំនួយដ៏សប្បុរសពីមិត្តរបស់យើង ។ យើងកសាង ដើម្បីជាតិយើងទាំងអស់គ្នា ដើម្បីសុខុមាលភាពរបស់ប្រជាជន ជាពិសេសយុវជន និងកុមាររបស់យើង» ។ «វាមិនមែនជាការចៃដន្យនោះទេ ដែលបានកើតឡើងនូវសមិទ្ធផលថ្ងៃនេះ ក្នុងតម្លៃ ១,១ប៊ីលានយ័ន ត្រូវនឹងប្រមាណ ១៥០លានដុល្លារ ហើយសមិទ្ធផលនេះ គ្មានអ្នកណាអាច សូម្បីតែខ្លួនខ្ញុំ ឆ្នាំ២០០០ ហើយ ក៏ខ្ញុំមិននឹកស្មានមានសមិទ្ធផលបែបនេះនោះទេ ។ ប៉ុន្ដែក្រោមជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ថ្ងៃនេះយើងមានឱកាសជាពិធីប្រគល់-ទទួល ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ដ្រីកម្ពុជា និងទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន» ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបញ្ជាក់ថា «យើងនឹងត្រូវធ្វើពិធីសម្ពោធមួយទៀត ដោយសង្ឃឹមថា មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិនមកចូលរួម ដើម្បីអបអរសាទរនូវសមិទ្ធផលដែលចេញមកពីការខិតខំប្រឹងប្រែង និងផ្លែផ្កា នៃចំណងមិត្តភាពរវាងកម្ពុជា-ចិន ។ ខ្ញុំអាចចាត់ទុកថា នេះគ្រាន់តែជាទទួលផលដើមរដូវ នៃចំណងមិត្តភាពដែកថែប ដែលប្រធានាធិបតី ស៊ី ជីង ពីង បានប្រសិទ្ធនាមឡើង ។ ហេតុអ្វីបានជាខ្ញុំត្រូវនិយាយថា វាជាការទទួលផលនាដើមរដូវ? យើងមិនមែនទាក់ទងជាមួយចិន ត្រឹមថ្ងៃនេះ ឬថ្ងៃស្អែក បន្ទាប់ពីទទួលស្ដាតនេះរួចនោះទេ យើងត្រូវធ្វើជាមួយមិត្តចិនច្រើនឆ្នាំតទៅទៀត» ។

គួរបញ្ជាក់ថា បន្ទាប់ពីបង្ហាញរបាយការណ៍ និងដំណើរសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ ក៏ដូចជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង យី តំណាងភាគីប្រទេសទាំងពីរ ដែលកម្ពុជា តំណាងដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានគណៈកម្មការបច្ចេកទេសសម្រាប់គម្រោងសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងភាគីចិន តំណាងដោយឯកឧត្តម ឈាន ខឺមីង អនុរដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្មចិន ក៏បានធ្វើការចុះហត្ថលេខានូវការប្រគល់ និងទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោផងដែរ ៕

ប្រភព: CAMSOC

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២