លោកហ៊ុន ម៉ានី ៖ ភាពខ្លាំងរបស់គណបក្សប្រជាជនគឺការដាក់ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម

ភ្នំពេញ ៖ លោកហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសរសេរនៅលើហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី ១៤កញ្ញានេះថា ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺការដាក់ចេញនូវគោលនយោបាយ ដែលឆ្លើយតបយ៉ាងមានប្រសិទ្ធិភាពទៅនឹងការវិវឌ្ឍ និងតម្រូវការជាក់ស្តែងរបស់សង្គម។ ដើម្បីសម្រេចបាននូវគោលនយោបាយទាំងនោះ យុទ្ធវិធីដែលបានដាក់ចេញ តែងមានភាពបត់បែន និងរស់រវ៉ើក ធ្វើយ៉ាងណាឲ្យគោលនយោបាយទាំងនោះ អាចសម្រេចបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធផលជូនជាតិ និងមាតុភូមិ។

លោកហ៊ុន ម៉ានី បន្តថា គណបក្សប្រជាជនកម្ពុជាប្តេជ្ញាបន្តអនុវត្តកម្មវិធីនយោបាយនានារបស់គណបក្សដែលបានដាក់ចេញសម្រាប់ប្រទេសជាតិ និងប្រជាជន។ ទោះជាយ៉ាងនេះក្តី ក្នុងកាលៈទេសៈជំងឺកូវីដ ១៩ ការប្រមូលផ្តុំកម្លាំងសរុប និងមធ្យោបាយសរុបដើម្បីការពារអាយុជីវិតប្រជាជនខ្មែរទាំងអស់គឺជាភារកិច្ចចម្បងដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងធ្វើ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២