អ្នកនាំពាក្យក្រសួងព័ត៌មាន ៖ វិទ្យុអាស៊ីសេរី ជាវិទ្យុផ្សាយព័ត៌មានញុះញង់ បំបែកបំបាក់ បម្រើផលប្រយោជន៍បរទេស និងក្រុមឧទ្ទាមក្រៅច្បាប់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតបទៅនិងការលើកឡើងផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីអ្នកសារព័ត៌មាន និង សមាគមមួយក្តាប់តូចដែលថា សេរីភាពសារព័ត៌មាន ត្រូវបានសម្លុត គំរាមកំហែង បំបិទសិទ្ធិសេរីភាពអ្នកសារព័ត៌មាន គឺជាការចោទប្រកាន់ដែលពុំមានសំអាងជាក់លាក់ និងដើម្បីតែបំភាន់ការពិតតែប៉ុណ្ណោះ។ វិទ្យុអាស៊ីសេរី ជាវិទ្យុដែលបំរើផលប្រយោជន៍បរទេស ប្រឆាំងនឹងការ រីក ចម្រើន របស់ប្រទេសកម្ពុជា និងជាវិទ្យុដែលតែងតែផ្សាយព័ត៌មាន ញុះញង់ បំបែកបំបាក់ និងបំផុសអោយប្រជាពលរដ្ឋប្រឆាំងនិង រាជរដ្ឋាភិបាល កម្ពុជា ដើម្បីបំរើផលប្រយោជន៍បរទេសដែរជាចៅហ្វាយខ្លួន និងក្រុមឧទ្ទាមក្រៅច្បាប់តែប៉ុណ្ណោះ។

លោកមាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា ការចុះផ្សាយរបស់វិទ្យុអាស៊ី សេរី នេះ គ្មានអ្វីប្លែកនោះទេ វាជារឿងដដែល ហើយអ្នកណាក៍ដឹងដែរថា វិទ្យុអាស៊ីសេរី នេះ ជាមួយ វិទ្យុ ដែលបំរើផលប្រយោជន៍បរទេស ប្រឆាំងនឹងការ រីក ចម្រើន របស់ប្រទេស កម្ពុជា និងជាវិទ្យុដែលតែងតែផ្សាយព័ត៌មាន ញុះញង់ បំបែកបំបាក់ និងបំផុសអោយប្រជាពលរដ្ឋប្រឆាំងនិង រាជរដ្ឋាភិបាល កម្ពុជា ដេីម្បីបំរេីផលប្រយោជន៍បរទេសដែរជាចៅហ្វាយខ្លួន និងក្រុម ឧទ្ទាម ក្រៅច្បាប់តែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងព័ត៌មានបានបន្តថា ការលើកឡើងរបស់របស់អ្នកសារព័ត៌មាន និង សមាគម មួយក្តាប់តូច នោះ ដែលថា សេរីភាព សារព័ត៌មាន ត្រូវ បានសម្លុត គំរាមកំហែង បំបិទ សិទ្ធិ សេរីភាព អ្នកសារព័ត៌មាន នោះ គឺជាការចោទប្រកាន់ដែលពុំមានសំអាងជាក់លាក់ និងដើម្បីតែបំភាន់ការពិត ដែលធ្វើខ្លួនជាជនរងគ្រោះពីការអនុវត្តតួនាទីរបស់ អជ្ញាធរ មានសមត្ថកិច្ចទៅវិញ ប៉ុន្តែ នៅពេល អជ្ញាធរ មានសមត្ថកិច្ចស្នើសុំកិច្ចសហការក្នុងការផ្តល់ ព័ត៌មាន បន្ថែម អោយបានជាក់លាក់ លើករណីនីមួយៗពីក្រុមអ្នក កាសែត ទាំងនោះ ក្រុមនេះមិនដែលបានចូលរួម សហការ ជាមួយ សមត្ថកិច្ចឡើយ តែងតែ គេចវេស ជានិច្ច។ បន្ថែមពីនេះការលើកឡើងនេះ គ្រាន់ តែចង់ការពារក្រុម អ្នកសារព័ត៌មាន ដែលប្រព្រឹត្តផ្ទុយនឹងច្បាប់ និងក្រម សីលធម៌ វិជ្ជាជីវៈ តែប៉ុណ្ណោះ ។ ហេីយក៍មានតែអ្នកកាសែតដែលតែងតែហៅខ្លួនជាអ្នកសារ ព័ត៌មាន ឯករាជ្យ (free lance) តែប៉ុន្មាននាក់នេះដែរ ដែលតែងស្រែកថា ខ្លួន ត្រូ វបាន អជ្ញាធរ បំភិតបំភៃ គំរាម កំហែង ប៉ុន្តែ អ្នកសារ ព័ត៌មាន free lance មួយចំនួនធំទៀតដែលកំពុងប្រកប វិជ្ជាជីវៈ សារព័ត៌មាន នៅកម្ពុជា គឺអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដោយសេរី គ្មានការរើសអើង គ្មាន ការ គំរាម កំហែង ឬបំភិត បំភ័យ ឡើយ។

លោកមាស សុភ័ណ្ឌ បានបញ្ជាក់ថា អ្នកសារព័ត៌មាននៅកម្ពជា អាច ប្រកប វិជ្ជាជីវៈ របស់ ខ្លួន បាន ដោយ សេរី ដោយ គ្មាន ការ គំរាម កំហែង ឬបំភិត បំភ័យ នោះឡើយ ដោយ អនុលោម ទៅ តាម ច្បាប់ និង លិខិតបទដ្ឋាន គតិយុត្តិជាធរមាន។ ផ្ទុយទៅវិញ ប្រ សិន បើ អ្នក សារព័ត៌មាន ប្រព្រឹត្ត ខុសច្បាប់គឺត្រូវ ទទួល ខុសត្រូវ ចំពោះ មុខ ច្បាប់ ។ ដូច្នេះ ការអនុវត្ថច្បាប់លើ អ្នកដែល ប្រព្រឹត្ត ខុសច្បាប់ ពុំមែនជាការ គំរាម កំហែង ឬ បំបិទ សិទ្ធិ សេរីភាព អ្នកសារព័ត៌មាន នោះឡើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២