មិនទាន់បាន ២ ថ្ងៃផង កូរ៉េខាងជើងបាញ់តេស្តមីស៊ីលចម្ងាយឆ្ងាយ ២ គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុន

សេអ៊ូល៖ បើយោងតាមយោធាជប៉ុនបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោង cruise missile ២ គ្រាប់ទៀត ចូលទៅក្នុងសមុទ្រជប៉ុន នៅថ្ងៃពុធនេះ ពោលរយៈពេលត្រឹមតែ ២ ថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាងនិយាយថា ខ្លួនបានសាកល្បងដោយជោគជ័យនូវមីស៊ីលចម្ងាយឆ្ងាយកាលពី ចុងសប្តាហ៍កន្លងទៅនេះ ។ នេះបើយផងតាមការសារព័ត៌មាន AFP។

ទន្ទឹមនោះ មិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ ពាក់ព័ន្ធនឹងប្រភេទឧបករណ៍ ឬគ្រាប់អ្វីបំពាក់នៅលើមីស៊ីល និងថាតើវាបានធ្វើដំណើរឆ្ងាយប៉ុណ្ណានោះទេ ។

គួរបញ្ជាក់ថា សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA កាលពីថ្ងៃចន្ទ ទី១៣ ខែកញ្ញាកន្លងទៅនេះក៏បានរាយការណ៍ផងដែរថា ទីក្រុងព្យុងយ៉ាងបានធ្វើតេស្តដោយជោគជ័យនូវគ្រាប់មីស៊ីលចង្អុលប្រាប់ទិសក្នុងរយៈចម្ងាយឆ្ងាយ ដែលគេតែងហៅថា cruise missile ប្រកបដោយជោគជ័យ កាលពីថ្ងៃអាទិត្យកន្លងទៅ។

កូរ៉េខាងជើងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិចំពោះអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលផ្លោងរបស់ខ្លួន ខណៈការបាញ់មីស៊ីលនាពេលកន្លងមកត្រូវបានរដ្ឋឯកោមួយនេះនិយាយថា ជាការការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២