កោះតៃវ៉ាន់គ្រោងបញ្ចេញលុយជាង ៨ ពាន់លានដុល្លារពីសភា ដើម្បីទិញអាវុធទំនើបៗ ស្របពេលដែលការគំរាមកំហែងពីចិននៅតែបន្តមាន

កោះតៃវ៉ាន់៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា ស្របពេលដែលរដ្ឋាភិបាលទីក្រុង ប៉េកាំង ចេះតែបន្តការគំរាមកំហែងទៅកាន់កោះតៃវ៉ាន់ ពេលនេះកោះតៃវ៉ាន់បានស្នើសុំកញ្ចប់ថវិកាបន្ថែម ៨.៦៩ ពាន់លានដុល្លារបន្ថែមពីសភា ដើម្បីទិញអាវុធទំនើបៗ ដើម្បីការពារខ្លួន។

ក្រសួងការពារជាតិកោះតៃវ៉ាន់បានឱ្យដឹងថា កញ្ចប់ថវិការខាងលើនឹងត្រូវប្រើប្រាស់ ដើម្បីទិញមីស៊ីលប្រភេទ Cruise Missile និងនាវាចម្បាំង។

ការស្នើកញ្ចប់ថវិកាបន្ថែមខាងលើនេះ របស់ក្រសួងការពារជាតិ ត្រូវបានគេជឿរថា នឹងត្រូវសភាតៃវ៉ាន់អនុម័តបញ្ចេញថវិការមកប្រើប្រាស់ជាក់ជាពុំខាន ត្បិតគណបក្សរបស់ប្រធានាធីបតីបច្ចុប្បន្នមានសំឡេងភាគច្រើនក្នុងសភា ។

គួរបញ្ជាក់ថា ការប្រកាសគ្រោងទិញអាវុធបន្ថែមទៀតរបស់កោះតៃវ៉ាន់ ត្រូវបានគេរំពឹងថា សហរដ្ឋអាមេរិកនឹងជាប្រទេសដែលនឹងផ្គត់ផ្គង់រាល់អាវុធទាំងនោះ ដោយសារបច្ចុប្បន្ននេះ កោះតៃវ៉ាន់ជាមូយដុំរបស់អាមេរិកទៅហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២