Trump និយាយថាវាគឺជាកំហុសដ៏ធំមួយសម្រាប់អ៊ីរ៉ង់ដែលព្យាយាមប្រឆាំងនឹងអាមេរិក

(វ៉ាស៊ីនតោន) ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះបានឲ្យដឹងថា
ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមានកាលពីថ្ងៃចន្ទថាប្រទេសអ៊ីរ៉ង់នឹងរងការឈឺចាប់បើសិនជានៅផ្តោតលើផលប្រយោជន៍ ក្រោយពីទីក្រុងវ៉ាស៊ីនតោនបានដាក់ពង្រាយនាវាផ្ទុកយន្តហោះនិងយន្តហោះចម្បាំងបន្ថែមទៀតនៅពេលមានភាពតានតឹងកើនឡើងជាមួយទីក្រុងតេហេរ៉ង់។

Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានបន្តទៀតថា យើងនឹងឃើញអ្វីដែលនឹងកើតឡើងជាមួយអ៊ីរ៉ង់ប្រសិនបើពួកគេធ្វើអ្វីនោះវានឹងក្លាយជាកំហុសមិនប្រក្រតី។

មតិយោបល់របស់ Trump បានកើតឡើងបន្ទាប់ពី អារ៉ាប់អេមីរ៉ាត (UAE) បានរាយការណ៍ថានាវាពាណិជ្ជកម្មចំនួន ៤ គ្រឿងត្រូវបានគេកំទិចកាលពីថ្ងៃអាទិត្យនៅជិតឧទ្យាន Fujairah នៅខាងក្រៅច្រកសមុទ្រ Hormuz ហើយអ៊ីរ៉ង់បានខិតខំដកខ្លួនចេញពីឧប្បត្តិហេតុនេះ។

សូមបញ្ចាក់ផងដែរថា ក្រុងវ៉ាស៊ីនតោនបានដកចេញកិច្ចព្រមព្រៀងឆ្នាំ ២០១៥ រវាងអ៊ីរ៉ង់និងមហាអំណាចពិភពលោកក្នុងគោលបំណងទប់ស្កាត់ផែនការនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ចាប់តាំងពីពេលនោះមកសហរដ្ឋអាមេរិកបានបង្កើនទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ដោយនិយាយថាខ្លួនចង់កាត់បន្ថយការនាំចេញប្រេងឲ្យនៅចំណុចសូន្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី