សមត្ថកិច្ចបង្ក្រាបបាន សត្វព្រៃរស់ជិត១០០ក្បាល និងសាច់សត្វព្រៃសម្លាប់ហើយ ជាច្រើនគីឡូទៀត នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សត្វព្រៃរស់ជិត១០០ក្បាល និងសាច់សត្វព្រៃសម្លាប់ហើយច្រើនគីឡូទៀត ត្រូវបានសមត្ថកិច្ចដកហូតពីឈ្មួញជួញដូរសត្វព្រៃ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបង្ក្រាបបទល្មើសសត្វព្រៃចល័ត (វ៉ាយអេត) ដឹកនាំដោយលោក ស រ៉ោ អនុប្រធានក្រុមអន្តរាគមន៍បង្ក្រាបបទល្មើស សត្វព្រៃចល័ត សហការជាមួយសមត្ថកិច្ចមូលដ្ឋាន កាលរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានចុះបង្រ្កាប បទល្មើសជួញដូរ សត្វព្រៃខុសច្បាប់ នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទីតាំងផ្ទះរបស់ឈ្មោះ កើត អន ភេទស្រី អាយុ៥៧ឆ្នាំ។

ក្នុងនោះដែរ សមត្ថកិច្ច រឹបអូសបានសត្វព្រៃ រួមមានសត្វព្រៃរស់ជិត១០០ក្បាល និងសាច់សត្វព្រៃសម្លាប់ហើយ ជាច្រើនគីឡូ ដោយសមត្ថកិច្ចដកហូតពីឈ្មួញ មាន៖
-សាច់ឈ្លូស 7 kg
-សាច់ជ្រូកព្រៃ 15 kg
-សាច់កាំប្រម៉ា 1 kg
-សត្វកុក 5 ក្បាល
-សត្វកំប្លុក 6 ក្បាល
-សត្វចាបស្រូវ 5 ក្បាល
-អណ្ដើកចំនួន 71 ក្បាល = 36 kg
-កុកក្រហមរស់ 5 ក្បាល។

បច្ចុប្បន្ន វត្ថុតាង សត្វដែលនៅរស់ត្រូវបានសមត្ថកិច្ចនាំយកទៅប្រលែងវិញហើយនៅទីតាំងដែលមានសុវត្ថិភាព រីឯសាច់និងសត្វដែលងាប់ត្រូវបានយកទៅដុតកម្ទេចចោល ចំពោះអ្នកពាក់ពន្ធ័នឹងបទល្មើសនេះ សមត្ថកិច្ចជំនាញបានផាកពិន័យជាប្រាក់ តាមនីតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២