កំពុងរើសអេតចាយ យុវជនម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់ស្លាប់ ទាំងកណ្តាលអាធ្រាត្រ

ភ្នំពេញ ៖ ខ្មាន់កាំភ្លើងមិនស្គាល់មុខ បានដកកាំភ្លើង ប្រល័យជីវិតយុវជនម្នាក់ អោយស្លាប់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងកាលពីម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី២៤ ខែតុលា ឆ្នាំ ២០២១ នៅចំណុចភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ខឿន វាន់ឌឿន អាយុ១៨ឆ្នាំ មុខរបបរើសអេតចាយ ស្នាក់នៅម្តុំក្រោយផ្សារព្រៃទារ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ស្រកអូរាំងឪ ខេត្តត្បូងឃ្មុំ។

បងស្រីជនរងគ្រោះបាន រៀបរាប់ឲ្យដឹងថា កន្លងប្អូនប្រុសរបស់គាត់តែងតែដើររើសអេតចាយជាមួយមិត្តភក្កិ រាល់យប់ហើយមុនកើតហេតុប្អូនរបស់គាត់បានចេញដើររើសអេតចាយជាមួយមិត្តភក្កិជាធម្មតាដូចសព្វរាល់ដង លុះភ្លឺឡើងទើបត្រឡប់មកផ្ទះវិញ។

បុរសម្នាក់ជាអ្នកបើករថយន្ត ឡិចស៊ីសមួយគ្រឿងបានឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តឆ្លងកាត់នៅចំណុខកើតហេតុខាងលើ ហើយក៏ប្រទះឃើញ យុវជនម្នាក់កំពុងបីជនរងគ្រោះដោយមានឈាមជាប់ខ្លួន ពេលនោះរូបគាត់ក៏បានសួរនាំ ហើយយុវជនខាងលើបានប្រាប់រូបគាត់ថា ជនរងគ្រោះត្រូវបានបាញ់១គ្រាប់ចំខាងក្រោមឃ្លៀកខាងស្តាំ ភ្លាមនោះរូបគាត់បានឲ្យលើកជនរងគ្រោះដាក់លើរថយន្តរបស់គាត់ដើម្បីគាត់ជួយដឹកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈកំពុងដឹកជនរងគ្រោះទៅពេទ្យ ក៏ប្រទះនិងយុវជន ម្នាក់ទៀតដែលអះអាងថាជាមិត្តភក្កិជនរងគ្រោះ រួចរូបគាត់ក៏ឱ្យឡើងជិះលើរថយន្តទៅជាមួយគ្នាពេលមកដល់មន្ទីរពេទ្យឯកជនជាច្រើនកន្លែង ដោយលោកគ្រូពេទ្យមិនហ៊ានទទួល រួចប្រាប់ថាជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ រួចរូបគាត់ដឹកសពតាមរថយន្ដមកវិញដោយមិនដឹងយកទៅដាក់ទីណាទើបសម្រេចដឹកសពយកមកទុកនៅមុខវត្តទួលសុភាឃួន ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សាច់ញាតិជនរងគ្រោះនិងសមត្ថកិច្ច ខណៈដែលសមត្ថកិច្ចកំពុងសួរនាំក៏បានបាត់មិត្តភក្កិជនរងគ្រោះដែលរើសអេតចាយជាមួយគ្នាពីកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចបាននាំខ្លួនម្ចាស់រថយន្តនិងរថយន្ត រួមនិងយុវជនម្នាក់ទៀតទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីសួរនាំបន្តងាយស្រួលសមត្ថកិច្ចធ្ធ្វើការស្រាវជ្រាវតាមចាប់ជនដៃដល់មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២