អនុប្រធានាធិបតីអាមេរិក Kamala Harris ធ្វើទស្សនកិច្ចមកកាន់ប្រទេសឥណ្ឌា ក្នុងដើម្បីបង្កើនទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងខ្ទប់ឥទ្ធិពលចិន

ញូដេលី៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris បានជួបពិភាក្សាផ្ទាល់ជាមួយ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការរក្សាសេរីភាព និងការបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខណៈដែលសហរដ្ឋអាមេរិកកំពុងព្យាយាម ពង្រឹងនយោបាយឆ្ពោះមកកាន់តំបន់អាស៊ី និងបង្កើនទំនាក់ទំនងជាមួយសម្ពន្ធមិត្ត ដើម្បីទប់ទល់ឥទ្ធិពលចិន។

នៅក្នុងជំនួបជាមួយលោក ម៉ូឌី និងលោកស្រី ហារីស បានបង្ហាញចំណាប់អារម្មណ៍ទាក់ទងនឹង ភាពជាសមាជិកនៃតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក បញ្ហារ និងការរក្សាតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកបដោយភាពសេរី និងបើកចំហ។

លោក ម៉ូឌី ក៏បានកោតសរសើរលោកស្រីអនុប្រធានាធិបតីរូបនេះថា ជាថ្នាក់ដឹកនាំពិតប្រាកដមួយរូប ប្រកបដោយភាពជឿជាក់ និងជាមិត្តពិតប្រាកដរបស់ឥណ្ឌា ដែលបានជួយប្រទេសឥណ្ឌា ទប់ទល់ការរាតត្បាតជំងឺ COVID-19។

គួរបញ្ជាក់ថា កន្លងមកនេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងលោក ណារិនដ្រា ម៉ូឌី ក៏ធ្លាប់ជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំ Quad ផងដែរ រួមជាមួយនឹងមេដឹកពីរប្រទេសផ្សេងទៀត គឺជប៉ុន និងអូស្ត្រាលី។ កិច្ចប្រជុំ Quad ដែលបានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូអនឡាញ កាលពីពេលថ្មីៗនេះ មានគោលដៅក្នុងការជំរុញកិច្ចសហប្រតិបត្តិការ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីឆ្លើយតបទៅនឹងអ្វី ដែលសហរដ្ឋអាមេរិកតែងតែអះអាងថា ជាការទប់ទល់ឥទ្ធិពលចិនក្នុងតំបន់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២