មេគយតំបន់៥ បោះលុយ ៥០០០ដុល្លារឲ្យជនរងគ្រោះរឿងកូនចៅខ្លួនជិះឡានដេញបុកប្រជាពលរដ្ឋ

ភ្នំពេញ : មន្ត្រីគយតំបន់ ៥ បានអោយដឹងថា កាលពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១ កន្លងមកថ្មីៗនេះ មន្ត្រីគយតំបន់ ៥ បានបេីកថយន្ត Lexus RX350 ពណ៌ស ពាក់ស្លាកលេខ 2AU-6806 ភ្នំពេញ ដេញបុកបុរសម្នាក់បេីកម៉ូតូស្កុបពី ( Scoopy ) អត់ស្លាកលេខ ដែលមន្ត្រីគយសង្ស័យថា អត់បង់ពន្ធនាំចូល ។

ហេតុការណ៍នេះបានកេីតឡេីងនៅចំណុចជិតអូរកំបុត ក្បែរបឹងត្រកួនដែរ ។ បុរសដែលជិះម៉ូតូស្កុបពី ត្រូវបានគេរាយការណ៍មកថា បានរងរបួសធ្ងន់បាក់ជេីងខាងឆ្វេង ។ ក្រោយ កេីតហេតុ លោក ឈួន សោភា មេគយចល័ត តំបន់ ៥ បានសម្របសម្រួល ជាមួយ បុរស នោះដោយចេញសងលុយចំនួន ៥០០០ដុល្លារ ទៅ បុរសនោះ ដេីម្បីបញ្ចប់រឿង ។

ហ្វេសប៊ុករបស់ឈ្មោះ Bong Long Svay បានបង្ហោះ រូបថត គ្រោះថ្នាក់បាក់ជេីង ដោយសរសេរថា ហេតុអ្វីយកជីវិតខ្ញុំមកលេងសើចម្ល៉េះ ?

ហ្វេសប៊ុក ឈ្មោះ Chhin Roth Barca បានសរសេរថា សូម អ្នក សារព័ត៌មាន ក្នុងប្រទេសកម្ពុជាជួយផ្សព្វផ្សាយគយចល័តរបស់ក្រសួងដែលប្រចាំការ នៅខេត្តបន្ទាយមានជ័យ គ្រប់គ្រងដោយលោកឈួន សោភា ផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២