កីឡា​ការិនី​កម្ពុជា ​ស៊ន សៀវ​ម៉ី ចេញ​ពី​កម្ពុជា​ទៅ​ចូល​រួម​ការ​ប្រកួតកីឡា​តេក្វាន់​ដូរ​ជើង​ឯក​ពិភព​លោក ២០១៩​នៅ​ចក្រ​ភព​អង់​គ្លេស

(ភ្នំពេញ) ៖ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានចេញទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូរជើងឯកពិភពលោក ២០១៩នៅចក្រភពអង់គ្លេស ក្នងទីក្រុង Manchester។

កីឡាការិនីដែលធ្លាប់ដណ្តើមមេដាយមាសកីឡាអាស៊ីលើកដំបូងឱ្យកម្ពុជា សៀវម៉ី នឹងប្រជែងជាមួយកីឡាការិនីមកពីជិត៤០ប្រទេសលើវិញ្ញសាក្រោម៧៣គីឡូក្រាម។ តាមកម្មវិធីកីឡាការិនីរូបនេះនឹងចាប់ផ្តើមប្រកួតស្អែក។

ការប្រកួតតេក្វាន់ដូរជើងឯកពិភពលោក២០១៩ ដំណើរការពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នៅទីក្រុង Manchester ចក្រភពអង់គ្លេស។ អត្តពលិកជិត១០០០នាក់មកពី១៥០ប្រទេសលើពិភពលោកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស