នគរបាលជាតិ ៖ ក្រុមសង្គមងងឹតមិនស្ថិតក្នុងប្រទេសកម្ពុជាទេ(មានវីដេអូ)

(ភ្នំពេញ) ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងបញ្ជាក់នៅថ្ងៃទី១៤ឧសភា នេះថាក្រុមសង្គមងងឹតចិន ដែលព្រមានចង់បង្កធ្វើព្យុះភ្លៀងក្នុងខេត្តព្រះសីហនុគឺជាក្រុមមិនស្ថិតនៅក្នុងប្រទេសកម្ពុជានិងឃ្លីប វីដេអូនោះសោតទៀត គឺជាឃ្លីបវីដេអូចាស់។

ការបញ្ជាក់របស់អគ្គស្នងការដ្ឋានជាតិ បានធ្វើឡើងក្រោយវីដេអូ ឃ្លីបមួយរយៈពេលច្រើនវិនាទី បានបង្ហោះដោយក្រុមសង្គមងងិតចិន និងបាននិយាយជាភាសាចិនព្រមានថា ពួកគេ ដែលមកពីខេត្ត ឆុងឈីង អាចនឹងបង្កព្យុះភ្លៀងនៅក្នុងខេត្តព្រះសីហនុបាន ក្នុងរយៈពេល៣ឆ្នាំក្រោយ។ ស្ថាន ទូតចិនក្រោយវីដេអូឃ្លីបព្រមាននេះ បានយល់ព្រមធ្វើកិច្ចសហការជាមួយនឹងអាជ្ញាធរកម្ពុជា ដើម្បីការ ស៊ើប អង្កេតនិងមានវិធានការណ៍ តាមផ្លូវច្បាប់។

នៅថ្ងៃទី១៤ឧសភានេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ក្រោយការស្រាវជ្រាវរកឃើញថា ទីមួយឃ្លីប វីដេអូដែលបានបង្ហោះអំពីក្រុមបងធំជនជាតិចិនដែលគម្រាមកំហែងនៅក្នុងខេត្តព្រះសីហនុនេះ មិន មែនជាឃ្លីប វីដេអូថ្មីទេ ប៉ុន្តែជាឃ្លីបវីដេអូចាស់។ ទី២ ក្រុមសង្គមងងិតនេះ សមត្ថកិច្ចបានខិតខំប្រឹងប្រែងស្រាវជ្រាវនិងរក ឃើញថាក្រុមបងធំទាំងអស់នេះពុំមានវត្តមាននៅក្នុងខេត្តព្រះសីហនុនោះឡើយ។ ទី៣ សមត្ថកិច្ចនគរ បាល ជាតិកម្ពុជា កំពុងបន្តកិច្ចសហប្រតិបត្តិការនិងជួនព័ត៌មានទំនាក់ទំនងសហការយ៉ាងម៉ត់ចត់ជាមួយភាគីចិន ដើម្បីស្រាវជ្រាវ រឿងនេះ អោយទាល់តែឃើញ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី