ខេត្តបន្ទាយមានជ័យ ៖ ប៉ុស្តិ៍នគរបាលការពារព្រំដែនសិលាខ្មែរ ដោយអនុវត្តបទបញ្ជា លោកមេបញ្ជាការ យ៉ាងម៉ឺងម៉ាត់ កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានធ្វើឃាត់សួរនាំ ពលករខ្មែរ ចំនួន០៤នាក់ ប្រុងលួចឆ្លងដែនដោយខុសច្បាប់វិលត្រឡប់មកពីក្រៅប្រទេស តាមច្រកធម្មជាតិទំនប់ដាច់ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
លោកវរៈសេនីយត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធា បានធ្វើឃាត់សួរនាំ ពលករខ្មែរ ចំនួន០៤នាក់ ដែលប្រុងលួចឆ្លងដែនដោយខុសច្បាប់វិលត្រឡប់មកពីក្រៅប្រទេស តាមច្រកធម្មជាតិទំនប់ដាច់ ស្ថិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្រោយពីសួរនាំតាមនីតិវិធីរួចរាល់ និងដោយទទួលបានបទបញ្ជាពី លោកមេបញ្ជាការ កម្លាំងប៉ុស្តិ៍បានបញ្ជូន ទៅទីបញ្ជាការវរៈ ដើម្បីកម្លាំងផ្នែកជំនាញស្រាវជ្រាវសួរនាំបន្ត៕


