ដំណើរទស្សនៈកិច្ចរយៈពេល៣ថ្ងៃរបស់នាយករដ្ឋមន្រ្តីនេប៉ាល់ និងគណៈប្រតិភូនឹងបញ្ចប់នៅក្នុងថ្ងៃនេះ

(ភ្នំពេញ) ៖  នៅព្រឹកថ្ងៃទី១៥ខែឧសភាឆ្នាំ២០១៩នេះ មុននឹងបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការលើក ដំបូងរយៈ ពេល៣នៅ កម្ពុជា​ឯកឧត្តមនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី (The Rt. Hon’ble K. P. Sharma Oli) និងគណៈប្រតិភូបាន​អញ្ជើញ​ទៅទស្សនាវិមាន​ឈ្នះ-ឈ្នះ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថាបន្ទាប់ពីអញ្ជើញទស្សនាសំណង់វិមានឈ្នះ-ឈ្នះ រួចហើយនោះនៅរសៀលថ្ងៃទី១៥ ខែឧសភាថ្ងៃ ដដែលឯកឧត្តម ខេ ភី សាម៉ា អូលី នឹងដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ។

សូមរំលឹកផងដែរថាឯកឧត្តមខេភីសាម៉ាអូលីនាយករដ្នមន្រ្តីនៃប្រទេសនេប៉ាល់បានអញ្ជើញមកទស្សនះកិច្ចនៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣-១៥ខែឧសភាឆ្នាំ២០១៩តបតាមការអញ្ជើញរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្នមន្រ្តីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

ក្នុងដំណើរទស្សនះកិច្ចរបស់នាយករដ្នមន្ត្រីនេប៉ាល់នេះនាយករដ្នមន្រ្តីនៃប្រទេសទាំងពីរសង្ឃឹមថានឹងបង្កើនទំនាក់ទំនងទៅលើគ្រប់វិសយ័ទាំងអស់នៃការរីកចម្រើនរវាងប្រទេសទាំងពីរដើម្បីឈានទៅរកការអភិវឌ្ឃន៏នូវសក្ដានុពលដ៏ខ្លាំងក្លា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News