កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសិលាខ្មែរ ឃាត់ខ្លួនពលករបម្រុងឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើ នៅក្រៅប្រទេស បានចំនួន១៤នាក់

ខេត្តបន្ទាយមាជ័យ ៖ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនសិលាខ្មែរ ដឹកនាំដោយលោក វ/ត្រី ប៉ាក់ សារ៉ាត់ នាយប៉ុស្តិ៍ សហការជាមួយ កម្លាំងយោធា ធ្វើការទប់ស្កាត់ ពលករខ្មែរ បម្រុងឆ្លងដែនដោយខុសច្បាប់ ទៅរកការងារធ្វើ នៅក្រៅប្រទេស បានចំនួន១៤នាក់ ស្រី០៦នាក់ (ក្នុងនោះកុមារា០១នាក់ និង កុមារី០១នាក់) នៅចំណុចគោលដៅត្រួតពិនិត្យ(មុខប៉ុស្តិ៍) ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមាជ័យ kalBIថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅម៉ោងជាង៩យប់.

ក្រោយពីសួរនាំតាមនិតិវិធីរួចរាល់ និងដោយទទួលបានបទបញ្ជាពីលោកមេបញ្ជាការ កម្លាំងប៉ុស្តិ៍ បានបញ្ជូនពួកគាត់ ទៅកន្លែងក្រុមការងារចំរុះពិនិត្យសុខភាពច្រកអូរបីជាន់៕

សូមបងប្អូនកុំចាញ់បោកមេខ្យល់បន្តទៀត សូមបន្តអនុវត្ត៣កុំ ៣ការពារ និងរក្សាគម្លាតសង្គម!

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២