(ភ្នំពេញ)៖ឯកឧត្តម ហ៊ឺ វីរៈ ប្រធានក្រុមការងារ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពឪពុកបង្កើតរបស់លោក ករុណា ពេជ្រ គឺលោក ម៉ុក សាខន បានទទួលមរណភាព កាលពីវេលាម៉ោង៨៖០២នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៥ឆ្នាំ ដោយសារជំងឺលើសឈាម និងដាច់សរសៃឈាមខួរក្បាល។
ក្នុងសាររំលែកទុក្ខ ក្នុងនាមប្រធានក្រុមការងារ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមផ្ទាល់សូមសម្ដែងនូវសមានទុក្ខវិយោគសោកសៅយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងអំពីមរណភាពរបស់លោក ម៉ុក សាខន ដែលត្រូវជាឪពុកបង្កើតរបស់លោក ម៉ុក ករុណា (ករុណា ពេជ្រ) ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
នៅក្នុងឱកាសប្រកបដោយភាពក្រៀមក្រំជាអនេក យើងខ្ញុំទាំងអស់គ្នាសូមសម្ដែងនូវក្ដីក្រៀមក្រំក្រៃលែង និងពោរពេញដោយសេចក្តីសោកស្ដាយស្រណោះអឡោះអាល័យពន់ពេក និងសូមចូលរួមរំលែកទុក្ខចំពោះគ្រួសារនៃសពលោក ម៉ុក សាខន និញាតិសារលោហិតទាំងអស់ផងដែរ៕