ឯកឧត្តមអគ្គនាយក ប៊ែលធី គ្រុប បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំ” ពីសាកលវិទ្យាល័យស៊ីនហាន

(ភ្នំពេញ) ៖ ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី គ្រុប បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍវិស័យអប់រំ” ពីសាកលវិទ្យាល័យស៊ីនហាន ដ៏ល្បីមួយនៃប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង។

ឯកឧត្តមបណ្ឌិត លី ឆេង អគ្គនាយក ប៊ែលធី បានមានប្រសាសន៍ថា «គ្រប់ការទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសនាពេលនេះ គឺមិនត្រឹមតែជាការទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែង​របស់រូបខ្ញុំតែម្នាក់ប៉ុណ្ណោះ​ទេ ប៉ុន្តែជាការទទួលស្គាល់ផងដែរ នូវការខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ បុគ្គលិក សាស្រា្តចារ្យ លោកគ្រូ-អ្នកគ្រូគ្រប់រូប នៃប៊ែលធី គ្រុប របស់យើង ដែលបានយកអស់កម្លាំងកាយចិត្តខិត​ខំបំពេញការងារ​តាម​តួនាទីរៀងៗខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់នាពេលកន្លងមក ជាពិសេសការផ្តល់កម្លាំងចិត្ត និងការគាំទ្រជានិច្ចពីភរិយា កូនៗ និងចៅៗ ជាទីស្រឡាញ់ ព្រមទាំងក្រុមគ្រួសារទាំងមូល»។

ឯកឧត្តមបណ្ឌិតបានបន្តថា«ពិសេសជាងនេះទៀត គឺដោយប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងបានដាក់​ចេញ​នូវយុទ្ធសាស្រ្តចតុកោណ ដោយចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាពខ្ពស់បំផុត ក្នុងចំណោមវិស័យអាទិភាពសំខាន់ផ្សេងៗទៀត ដែលមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ»៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • អត្ថបទថ្មី