សមត្ថកិច្ចបង្រ្កាបក្មេងទំនើង ២១នាក់អុកឡុកក្នុងពិធីបុណ្យ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ  ៖  កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានចេញប្រតិបត្តិការ ដោយសហការជាមួយអធិការក្រុង  ស្រុក  អនុវត្ត តាមបទបញ្ជា លោកឧត្ដមសេនីយ៍ទោសម សាមួន ស្នងការនគរបាល ខេត្ដកំពង់ស្ពឺក្នុងផែនការក្ដៅបង្រ្កាបមុខសញ្ញាក្មេងទំនើង នៅទូទាំងខេត្ដកំពង់ស្ពឺផ្ដាច់ព័ត្រ្ដក្នុងឆ្នាំ២០២១នេះ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី ០៧  ខែវិច្ឆិកា  ឆ្នាំ ២០២១  កម្លាំងនគរបាលស្រុកឧដុង្គ បានឃាត់មុខសញ្ញាក្មេងទំនើងចំនួន ១៣  នាក់ ដែលកាន់កាំបិតផ្គាក់ និងដាវធ្វើសកម្មភាពអូស បង្កការភ្ញាក់ផ្អើលនៅតាមដងផ្លូវ ក្នុងភូមិសាស្ត្រ ស្រុកឧដុង្គ និងក្រុមក្មេងទំនើង  ០៨នាក់ទៀត  ត្រូវបានសមត្ថកិច្ច នគរបាល ស្រុក សំរោងទង បង្ក្រាប នៅពេលក្រុមនេះ បង្កការអុកឡុក នៅក្នុងពិធីបុណ្យកឋិនទាន  នៅវត្តឧត្តរមានជ័ យ ក្នុងភូមិទឹកស្អុយ ឃុំទំព័រមាស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានបញ្ជាក់ក្នុងរបាយការណ៍ថា, ប្រតិបត្តិការទាំងពីរ ស្រុក  សនេះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖

-ដាវដែក   ០៤

-កាំបិតផ្គាក់     ០១

-កូនកាំបិតចុងស្រួច  ០១

សមត្ថកិច្ចបានបន្តថា តាមការបញ្ជាក់ពីរសមត្ថកិច្ច នៅអធិការដ្ឋាននគរបាលស្រុកទាំងពីរ ក្មេងទំនើង ដែលបានឃាត់ខ្លួននោះ សរុបមានចំនួន ២១នាក់  ត្រូវបានកសាងសំណុំរឿង និងអនុវត្ដតាមគោលកា រណែនាំ ពីលោកស្នងការអនុញ្ញាតិឱ្យធ្វើការអប់រំ  និងអញ្ជើញ មាតាបិតា  អាណាព្យាបាល មកទទួលយកទៅធ្វើការអប់រំ និងធ្វើកិច្ចសន្យា ចំពោះមុខសមត្ថកិច្ច  ដោយសន្យាថា នឹងមិនបន្ដប្រព្រឹត្ដសកម្មភាពដូចថៃ្ងនេះទៀត  ក្នុងករណីមិនរាងចាល ឬបញ្ឍប់សកម្មភាពគឺសមត្ថកិច្ច និងបន្ដនីតិវិធីចាត់ការតាមផ្លូវច្បាប់ ៕

 
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២