ខេត្តប៉ៃលិន ៖ ផ្ទុះហិង្សា ក្រោយទំនាស់ពាក្យសំដី ប្ដីទាញកាំបិតផ្គាក់កា .ប់ប្រពន្ធបណ្ដាលឲ្យស្លា ..ប់ រួចចង ក សម្លា ..ប់ខ្លួនឯងនៅក្នុងបន្ទប់ទឹក។ ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចរោងចាំចម្ការ ស្ថិតនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

កូនប្រុសបង្កើតជនរងគ្រោះមានឈ្មោះ អូន សុខគា ភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ បានឱ្យដឹងថា ម្តាយ ឈ្មោះ ចាន់ គួយ អាយុ៥៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន បានស្លា ..ប់នៅនឹងកន្លែងកើតហេតុ។ ចំណែកឪពុកមាន ឈ្មោះ ផាន់ ពៅ អាយុ៥២ឆ្នាំ មុខរបរកសិករ ទីលំនៅជាមួយគ្នា បានចង ក ធ្វើអត្តឃា ..តក្រោយពេលប្រព្រឹត្តល្មើស។

នៅថ្ងៃកើតហេតុ នៅវេលាម៉ោងប្រហែលជា៨ និង៣០នាទីព្រឹក ពួកគាត់បានទៅផឹកស្រាបៀរនៅផ្ទះឈ្មោះ រី មានគ្នាប្រហែល ០៤នាក់ ក្រោយពីផឹកស្រាបៀរអស់ប្រហែល១កេស ពួកគាត់ក៏បន្ដទៅចូលរួមខួបកំណើតគេដោយផឹកប្រហែល០២-០៣កំប៉ុងទៀត។ ដោយស្រវឹងរៀងខ្លួនក៏បានទាស់ពាក្យសំដីគ្នាបន្ដិចបន្តួច ហើយក៏នាំគ្នាត្រឡប់មកផ្ទះវិញ ប៉ុន្តែឪពុកបានជិះម៉ូតូមកតែម្នាក់ឯង ដោយទុកឱ្យម្តាយ និងខ្លួនដើរមកវិញ។ ពេលមកដល់ផ្ទះពួកគាត់ ក៏បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង បន្ទាប់មកឪពុកក៏បានយកកាំបិតផ្គាក់កាប់ទៅលើម្តាយ ចំ ក ផ្នែកខាងក្រោយ បណ្តាលឱ្យស្លា ..ប់នៅនឹងកន្លែងកើតហេតុ រួចក៏បានប្រតាយប្រតប់ជាមួយខ្លួន ប៉ុន្តែខ្លួនក៏បានរើបម្រាស់រួច ហើយក៏រត់ចូលក្នុងព្រៃ។ ក្រោយមកឪពុកក៏បានទៅចង ក សម្លា ..ប់ខ្លួននៅក្នុងបន្ទប់ទឹក ហើយខ្លួនក៏ដេកក្នុងព្រៃចម្ការមួយយប់ ពេលព្រឹកព្រលឹមក៏បានប្រាប់ទៅដល់អ្នករស់នៅក្បែរនោះឱ្យមកជួយមើល។
កម្លាំងប៉ុស្ដិ៍រដ្ឋបាលបានហ៊ុមព័ទ្ធកន្លែងកើតហេតុរង់ចាំនគរបាលជំនាញមកពិនិត្យ និងធ្វើកោសល្យវិច័យ៕


