តៃប៉ិ៖ នៅថ្ងៃអង្គារនេះ បើតាមប្រភពពីសារព័ត៌មាន AP បានឲ្យដឹងថា នាវាចម្បាំងអាមេរិកបានចល័តឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ជាថ្មីម្តងទៀត ខណៈសកម្មភាពបែបនេះ តែងតែត្រូវបានទីក្រុងប៉េកាំងថ្កោលទោស និងចាត់ទុកថា ជាការបង្កើនភាពតានតឹងក្នុងតំបន់ទាំងមូល។
កិច្ចប្រជុំកំពូលរវាងអាមេរិក និងចិន ធ្វើឡើងដែលបានជជែកគ្នាយ៉ាងក្តៅ.គគុ..កលើបញ្ហារតៃវ៉ាន់មិនទាន់បានប៉ុន្មានផង ស្រាប់តែ នាវាច.ម្បាំងរបស់សហរដ្ឋអាមេរិកមួយគ្រឿងឈ្មោះ Milius ត្រូវបានបញ្ជាឲ្យចល័តក្នុងដែនទឹកអន្តរជាតិ ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ ប៉ុន្តែសហរដ្ឋអាមេរិកតែងតែអះអាងថា ទង្វើរបស់ខ្លួនបែបនេះ គឺស្របតាមច្បាប់អន្តរជាតិ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានគូសបញ្ជាក់យ៉ាងដូច្នេះថា ការចល័តនាវា ឆ្លងកាត់តាមច្រកសមុទ្រតៃវ៉ាន់ គឺបង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះសេរីភាព និងការបើកចំហនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលច្បាប់អន្តរជាតិអនុញ្ញាត។
គួរបញ្ជាក់ផងដែរថា ភ្លាមៗនោះ គេនៅមិនទាន់ឃើញមានការឆ្លើយតបណាមួយ ពីសំណាក់ភាគីចិននៅឡើយទេ។ ប៉ុន្តែយើងដឹងហើយថា ចិនតែងតែប្រកាសជារឿយថា កុំឲ្យភាគីណាមួយមកឈ្លា. នពាន ឬជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន៕