អង្គការ NATO ព្រ. មា.នរុស្ស៊ីជុំវិញការបង្កើនទ័ពនៅជាប់ព្រំដែន អ៊ុយក្រែន

រុស្ស៊ី៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា អង្គការ NATO បានជំរុញឲ្យរុស្ស៊ីមានតម្លាភាពអំពីផែនការយោធារបស់ខ្លួន បន្ទាប់ពីមានទាហានកាន់តែច្រើនឡើងនៅតាមព្រំដែន ជាប់ប្រទេសអ៊ុយក្រែន។

លោក Jens Stoltenberg បាននិយាយថា ការបង្កើនកងកម្លាំងរុស្ស៊ីដ៏ធំ និងមិនធម្មតានេះ ត្រូវបានគេមើលឃើញនៅតាមព្រំដែនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ថ្លែងបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននៅទីក្រុងព្រុចសែល លោក Stoltenberg បាននិយាយថា រឿងសំខាន់គឺត្រូវបញ្ឈប់ភាពតានតឹងកុំឲ្យឈានដល់ការគ្រប់គ្រងលែងបាន ហើយលោកបានព្រមានរុស្ស៊ី ចំពោះការចាត់វិធានការឈ្លានពានណាមួយ។

បន្ថែមពីនេះ លោកឧត្តមសេនីយ៍ Kyrylo Budanov បានប្រាប់កាសែត Military Times កាលពីព្រឹកថ្ងៃសៅរ៍ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយថា កងកម្លាំងរបស់លោក Vladimir Putin រួមមានទាំងរថក្រោះ មីស៊ីល និងនាវាចម្បាំង ត្រូវបានដាក់ពង្រាយនៅពាសពេញព្រំដែន​ ចាប់ពីប្រទេសបេឡារុស ទៅភាគខាងជើង, ទឹកដីដែលគាំទ្រដោយពួកផ្តាច់ខ្លួននៅភាគខាងកើតនិងនៅលើច្រាំងនៃសមុទ្រខ្មៅក្នុងឧបទ្វីបគ្រីមៀ។

ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយកាលពីសប្តាហ៍មុននេះថា មានទាហានរុស្ស៊ីជិត ១០ម៉ឺននាក់ នៅជិតព្រំដែនអ៊ុយក្រែន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២