នុះ! រុស្សីចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹក ជាមួយបណ្តាប្រទេសសមាជិកអាស៊ានហើយ

តាមការចេញផ្សាររបស់ទីភ្នាក់ងារ AFP បានចុះផ្សាយថា កងទ័ពជើងទឹក ឥណ្ឌូនេស៊ី រុស្ស៊ី និងរដ្ឋសមាជិកអាស៊ាន បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកដំបូង នៅតាមបណ្តោយច្រកឈូងសមុទ្រ ម៉ាឡាកា។ ការធ្វើសមយុទ្ធនេះបានចាប់ផ្តើមកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ អ្នកជំនាញបានចង្អុលបង្ហាញថា វាជាសារនយោបាយទៅកាន់ទាំងសហរដ្ឋអាមេរិក និងចិន។

ភាពតានតឹងនៅដែនសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបានប្រកាសភាពជាម្ចាស់លើសលុប ចំណែកប្រទេស រុស្សី និងប្រទេសសមាជិកអាស៊ាន១០ប្រទេស បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកដំបូងកាលពីថ្ងៃទី១ ធ្នូ នៅឯដែនសមុទ្រនៃប្រទេសឥណ្ឌូនេស៊ី។ ប្រទេសសមាជិកអាស៊ានទាំង១០ ចូលរួមនៅក្នុងសមយុទ្ធកងទ័ពជើងទឹកជាមួយរុស្ស៊ី ត្រូវបានធ្វើឡើងនៅឈូងសមុទ្រ ម៉ាឡាកា។
សារព័ត៌មាន Nikkei Asia របស់ជប៉ុន បានចុះផ្សាយថា កិច្ចសហប្រតិបត្តិការសន្តិសុខថ្មីជាមួយរុស្ស៊ី គឺជាសញ្ញាមួយប្រាប់ដល់សម្ព័ន្ធមិត្ត AUKUS ទាំងបីមាន៖ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលី កំពុងប៉ះទង្កិចជាមួយ «ចិន» ការសមយុទ្ធកងទ័ពជើងទឹករុស្ស៊ី អាស៊ាន និងមានហ្វីលីពីន ដើរតួនាទីជាអ្នកសង្កេតការណ៍ ដោយធ្វើសកម្មភាពលើនាវាពិឃាត Admiral Panteleyev destroyer ដោយការធ្វើសមយុទ្ធឲ្យដូចជាកាពិត នៅកណ្តាលសមុទ្រខាងជើងដែនកោះស៊ូម៉ាត្រា ឥណ្ឌូនេស៊ី ។
ក្នុងពិធីសមយុទ្ធ លោក Alexander Ivanov ឯកអគ្គរដ្ឋទូត រុស្ស៊ី ប្រចាំអាស៊ាន បានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មានថា «ការសមយុទ្ធលើកនេះពាក់ព័ន្ធនិងសន្តិភាព ស្ថេរភាព និងសន្តិសុខផ្ទៃក្នុងតំបន់» លោក Alexander បានលើកឡើងទៀតថា «យើងកំពុងបើកមុខថ្មីក្នុងសម្ព័ន្ធភាពផ្នែកយុទ្ធសាស្ត្ររបស់ពួកយើង» សមយុទ្ធរវាងរុស្ស៊ី និងសមាជិកអាស៊ាន កើតចេញពីកិច្ចព្រមព្រៀងក្នុងកិច្ចប្រជុំរដ្ឋ មន្ត្រីការពារជាតិអាស៊ាន ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ទន្ទឹមនឹងនោះក៏បង្ហាញពីការគាំទ្ររបស់វៀតណាម ចំពោះទំនាក់ទំនង រុស្ស៊ី និងអាស៊ានផងដែរ។

 

មេបញ្ជាការកងនាវាចរទី១ របស់ ឥណ្ឌូណេស៊ី លោក Arsyad Abdullah បានថ្លែងថា សមយុទ្ធរួមគ្នាលើកដំបូងជាមួយរុស្ស៊ី គឺជាការពង្រឹងជំនាញប្រតិបត្តិការរួមគ្នា និងការយល់ដឹងកាន់តែប្រសើរឡើងរវាងកងទ័ព រុស្ស៊ី និងកងកម្លាំងនៃប្រទេសសមាជិកអាស៊ាន។ គោលបំណងនៃការសមយុទ្ធធ្វើឡើងដើម្បីអភិវឌ្ឍរួមគ្នារវាងកងទ័ពរុស្ស៊ី និងកងទ័ពជើងទឹកនៃសមាជិកអាស៊ាន ក្នុងគោលបំណងរក្សាសន្តិសុខ ចរន្តសេដ្ឋកិច្ចដែនសមុទ្រ និងការចរាចរនាវា។

Collin Koh អ្នកជំនាញផ្នែកសន្តិសុខផ្ទៃសមុទ្រ ប្រចាំមហាវិទ្យាល័យ បច្ចេកវិទ្យា ណានយ៉ាង ប្រទេស សិង្ហបុរី បានបញ្ចេញទស្សនៈថា ទោះបីការសមយុទ្ធរួមគ្នាលើដែនសមុទ្ររវាងរុស្ស៊ី និងសមាជិកអាស៊ាន ១០ប្រទេស មិនគួរឲ្យមានការសមយុទ្ធសម្តែងជំនាញសមត្ថភាពខ្ពស់ ប៉ុន្តែបានផ្ញើសារនយោបាយសំខាន់មួយអំពីការប្ដេជ្ញាចិត្តរបស់អាស៊ាន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងអំឡុងសន្និសីពីចម្ងាយកាលពីថ្ងៃទី២៨ តុលា រុស្ស៊ី និងអាស៊ានបានរួមគ្នាចុះហត្ថលេខាលើផែនការសកម្មភាព 103 សម្រាប់កិច្ចសហប្រតិបត្តិការឆ្នាំ២០២១-២០២៥ជាការពង្រឹងទំនាក់ទំនងរឹងមាំជាមួយ អាស៊ាន នៅតែជាគោលដៅកំពូលមួយនៅក្នុងគោលនយោបាយការបរទេសរបស់រុស្ស៊ី។

អ្នកជំនាញពីប្រទេសសិង្ហបុរី ក៏បានធ្វើអត្ថាធិប្បាយបន្ថែមទៀតថា ប្រទេសជាសមាជិកអាស៊ានមានមតិដូចគ្នាជាមួយនឹងក្រុងម៉ូស្គូ ថាសម្ព័ន្ធ AUKUS ដឹកនាំដោយសហរដ្ឋអាមេរិក ភាពតានតឹងនឹងកើនឡើង ហើយ ក្រុមអាស៊ានស្វាគមន៍ជំនួយពី រុស្ស៊ី ទោះយ៉ាងណាក៏ដោយ អ្នកជំនាញសិង្ហបុរីរូបនេះ ក៏បានព្រមានថាប្រសិនបើ រុស្ស៊ី ចង់បង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់រយៈពេលវែង រុស្ស៊ី ចាំបាច់ត្រូវបង្ហាញជំហរអព្យាក្រឹតរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ដល់ប្រទេសក្នុងតំបន់បើទោះបីជារុស្ស៊ី មានកិច្ចសហប្រតិបត្តិការយោធាជិតស្និទ្ធជាមួយចិននាពេលថ្មីៗនេះក៏ដោយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២