បាងកក៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឲ្យដឹងថា ការិយាល័យអន្តោប្រវេសន៍ និងក្រសួងសុខាភិបាលសាធារណៈថៃ កំពុងតាមដានអ្នកដំណើរអាហ្វ្រិកប្រហែល៧៨៣នាក់ ដែលបានចូលមកក្នុងប្រទេសរបស់ខ្លួនចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកាមកនោះ។
ថៃ កំពុងស្វែងរក ដើម្បីធ្វើតេស្តពួកគេ ដើម្បិរកវីរុសកូវីដ-១៩បំប្លែងខ្លួនថ្មី Omicron នៅក្នុងវិធានការមួយដែលមានគោលបំណងបង្កើនសុវត្ថិភាពសាធារណៈ។
អាជ្ងាធរថៃលោក Suwat Jangyodsuk បាននិយាយថា ភ្ញៀវទេសចរអាហ្វ្រិក ត្រូវបានគេជឿថា ស្ថិតនៅក្នុងគោលដៅទេសចរណ៍សំខាន់ៗ រួមទាំងទីក្រុងបាងកកផងដែរ ហើយអាជ្ញាធរកំពុងព្យាយាមទាក់ទងពួកគេ និងស្នើសុំឲ្យពួកគេធ្វើតេស្ត ដើម្បីរកមើលថាតើពួកគេមានផ្ទុកមេរោគប្រភេទថ្មីដែរឬក៏អត់។
លោកនិយាយថា ប៉ូលិសអន្តោប្រវេសន៍ និងក្រសួង ក៏កំពុងបង្កើនវិធានការត្រួតពិនិត្យកូវីដនៅតាមអាកាសយានដ្ឋានផងដែរ ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកសុខភាព ដែលកាន់តែខ្លាំងឡើងដោយសារវីរុសបំប្លែងខ្លួនប្រភេទថ្មី។
ជាមួយគ្នានេះផងដែរ ប្រទេសដែលជាសមាជិករបស់អាស៊ានគឺ ប្រទេសម៉ាឡេស៊ី បានរកឃើញករណីដំបូងនៃវីរុសបំប្លែងខ្លួន Omicron ដែល ល្បី ថា សាហាវ និង ឆ្លង លឿន។ លោក បាន និយាយ ថា មេរោគ នេះ ត្រូវបាន រក ឃើញ ពី និស្សិត បរទេស មក ពី អាហ្វ្រិកខាងត្បូង ហើយ បាន ប្ដូរ ជើង ហោះហើរតាម រយៈ សិង្ហបុរី និង មក ដល់ ម៉ាឡេស៊ី កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា៕