ក្រុមហ៊ុនកូនខ្មែរ អាយ អេស អាយ ស្ទៀល ដែលបានបង្កើតរោងចក្រ កែច្នៃ ដុំរ៉ូឡូដែក-ស សម្រាប់ផលិតដែកទីបដោយខ្លួនឯង និងបំពេញតម្រូវការក្នុងស្រុក

ភ្នំពេញ ៖ «ខ្មែរធ្វើបាន» គឺជាពាក្យដ៏មានន័យនិងជាមោទនភាពជាតិខ្មែរសម្រាប់ កម្ពុជា កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងលើគ្រប់វិស័យក្រោយការដឹកនាំប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ជាស្តែងនៅថ្ងៃនេះក្រុមហ៊ុនកូនខ្មែរ អាយ អេស អាយ ស្ទៀល ដែលបានបង្កើតរោងចក្រ កែច្នៃ ដុំរ៉ូឡូដែក-ស សម្រាប់ផលិតដែកទីបដោយខ្លួនឯង និងបំពេញតម្រូវការក្នុងស្រុក គឺជាការឆ្លុះបញ្ចាំងពីភាពរីកចម្រើនប្រកបដោយសក្តានុពល ដែលកើតចេញពីសមត្ថភាព កូនខ្មែរពិតៗ។

ក្រោយការសិក្សារយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាង២ឆ្នាំ លើគម្រោងសាងសង់រោងចក្រ កែឆ្នៃ ដុំរ៉ូឡូដែក-ស ដំបូងគេនៅកម្ពុជា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ISI Group មានឈ្មោះថា ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានប្រារព្វពិធីសម្ពោធ បើកដំណើរការជាផ្លូវការរោងចក្រកែច្នៃ ដុំរ៉ូឡូដែក-ស សមត្ថភាពផលិតបាន ២១ម៉ឺនតោនក្នុងមួយឆ្នាំ លើទីតាំងស្ថិតនៅក្នុងសួនឧស្សាហកម្ម KMH ២ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ដៃគូអាជីវកម្ម អតិថិជនតំណាងចែកចាយ របស់បុត្រសមព័ន្ធក្រុមហ៊ុន អាយ អេស អាយ គ្រុប ។

កម្មវិធីសម្ពោធរោងចក្រ កែច្នៃដុំរ៉ូឡូដែក-ស ថ្មីនេះត្រូវបានធ្វើឡើងស្របពេលដែរក្រុមហ៊ុន អាយ អេស អាយ ស្ទៀល បានឈានចូលគម្រប់ខួប ២៥ឆ្នាំរបស់ខ្លួន នេះបើតាមប្រសាសន៍លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន បានលើកឡើងពីមូលហេតុនៃការបង្កើតរោងចក្រកែច្នៃ ដុំរ៉ូឡូដែក-ស នេះថា ក្នុង ទស្សវត្សចុងក្រោយនេះ ក្រុមហ៊ុនរបស់យើងបានផ្តោតលើការខិតខំប្រឹងប្រែង និងធ្វើឲ្យកាន់តែប្រសើរឡើងនូវបច្ចេកវិទ្យា ការដំណើរការនៃចង្វាក់ផលិតកម្មឲ្យកាន់តែល្អ ប្រកបដោយទំនួលខុសត្រូវខ្ពស់ និងការយកចិត្តទុកដាក់ខ្លាំងទៅលើការការពារបរិស្ថាន ដោយបានបំពាក់នូវប្រព័ន្ធប្រើប្រាស់កំដៅឡើងវិញ និងប្រព័ន្ធប្រត្តិកម្មទឹកសំណល់ នៃសង្វាក់ផលិតកម្មកែច្នៃ ដុំរ៉ូឡូដែក-ស ISI មានលក្ខណៈស្របតាមស្តង់ដារឧស្សាហកម្មជប៉ុន ដោយផ្តោតលើគុណភាពជាចម្បង ដែលមានការពិសោធន៍និងត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតលើខ្សែសង្វាក់ផលិតកម្មកែច្នៃ ដុំរ៉ូឡូដែក-ស ISI មានលក្ខណៈស្របតាមស្តង់ដារឧស្សាហកម្មជប៉ុន ដោយផ្តោតលើគុណភាពជាចម្បង ដើម្បីធានាបាននូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន។

លោក កាំង ឡេង អគ្គនាយកក្រុមហ៊ុន អេស អាយ ស្ទៀល បានបន្តទៀតថាបើទោះបីការសិក្សាគម្រោងបង្កើតរោងចក្រថ្មីមួយនេះត្រូវបានជួបបញ្ហានៃជំងឺឆ្លងកូវីដ-១៩ យ៉ាងណាក៏ដោយ ក្រុមហ៊ុនយើងនៅតែរក្សារដំណែងជាក្រុមហ៊ុនឈានមុខគេ និងបានចាប់យកផ្នែកខាងលើនៃខ្សែសង្វាក់ឧស្សាហកម្មកែច្នៃដែកមួយនេះ ហើយស្របពេល កម្ពុជាកំពុងតែមានការវិវឌ្ឍទៅមុខយ៉ាងលឿនលើវិស័យសំណង់ ជាពិសេសសំណង់ដែក ដែលធ្វើឲ្យតម្រូវការនៃការប្រើប្រាស់ដែកក្នុងស្រុកមានការកើនឡើងយ៉ាងខ្លាំង។ ដូច្នេះរោងចក្រថ្មីមួយនេះជួយផ្គត់ផ្គង់ ដុំរ៉ូឡូដែក-ស វត្ថុធាតុដើមដែលមានគុណភាពខ្ពស់ សមស្រប តាមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់ប្រទេស កម្ពុជា ។

បន្ថែមលើនេះលោកអគ្គនាយក កាំង ឡេង បានបញ្ជាក់ថា “ការជោគជ័យនៃគម្រោងនិមួយៗ គឺមូលដ្ឋានគ្រឹះនៃដំណើរនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀល យើងខ្ញុំជឿជាក់ថា ការប្រកួតប្រជែងនាពេលបច្ចុប្បន្ន និងពេលអនាគត់គឺពឹងផ្អែកលើការចាប់យកផ្នែកខ្សែសង្វាក់ ឧស្សាហកម្មកែច្នៃដែក បច្ចេកវិទ្យា ធនធានមនុស្ស និងគំរូបណ្តាញចែកចាយ។

សូមជម្រាបថា ដុំរ៉ូឡូដែក-ស ISI ជាផលិតផលថ្មីមួយទៀតរបស់ក្រុមហ៊ុន អាយ អេស អាយ ស្ទៀលដែលបានក៏កើតឡើងតាំងពីឆ្នាំ១៩៩៧ បច្ចុប្បន្នបានក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយផលិតផលដែកធំជាងគេ និងឈានមុខគេនៅប្រទេសកម្ពុជា ដែលមានសមត្ថភាពផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន ស័ង្កសី ISI ផាម ដែកទីប-ស អាយ. អេស. អាយ ដែកសរសៃ ISI ប្រព័ន្ធគ្រោងដំបូលដែក PALM TRUSS ផ្ទះមេគង្គ ជាដើម។

គ្រប់ផលិតផល ISI STEEL ទាំងអស់សុទ្ធតែឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យគុណភាព ISO9001:2015 ត្រូវបានទទួលស្គាល់ ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជនដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញពីការយកចិត្តទុកដាក់ សុចរិតភាព និងគំនិតច្នៃប្រឌិតរបស់ក្រុមហ៊ុននៅក្នុងប្រតិបត្តិការអាជីវកម្ម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២