Solskjaer ​ថា Man Utd ​លេង​មិន​ល្អ​ទេ ​ទោះ​ឈ្នះ​ក៏​ដោយ​

លោក Solskjaer ​បាន​ដឹក​នាំ​ក្រុម Manchester United ​ក្នុង​នាម​ជា​អ្នក​ចាត់ការ​ផ្លូវការ​របស់​ក្លឹប​កាល​ពី​យប់មិញ​នេះ ​ដោយ​ទទួល​បាន​លទ្ធផល​ឈ្នះ Watford ​២-១។

ត្បិត​តែ​ឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​ទៀត​មែន ប៉ុន្តែ​ការ​ប្រកួត​នេះ​មិន​បាន​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​សញ្ជាតិ​ន័រវេស​ពេញ​ចិត្ត​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មើល​ឃើញ​ថា​ក្រុម​លេង​ទាង​មិន​មាន​អារម្មណ៍​ក្នុង​ខ្លួន​ឡើយ ពួកគេ​លេង​មិន​សូវ​យល់​ចិត្ត​គ្នា ​និង​បណ្ដោយ​ឱ្យ​ក្រុម​ភ្ញៀវ​គ្រប់គ្រង​បាល់​បាន​ច្រើន​មែនទែន។ កត្តា​នេះ​ហើយ ទើប​លោក​ចាត់ទុក​ថា​ការ​ដឹក​នាំ​ក្រុម​ជា​ផ្លូវការ​ក្នុង​ប្រកួត​ដំបូង ​គឺ​ធ្វើ​មិន​បាន​ល្អ​ឡើយ។

ក្រុម​បិសាច​ក្រហម ​បាន​៣​ពិន្ទុ​យប់មិញ គឺ​បាន​ធ្វើ​ឱ្យ​ពួកគេ​ឡើង​ទៅ​លេខ​៤​ក្នុង​តារាង Premier League ​វិញ​ហើយ។ ​លោក Solskjaer ​បាន​ចាត់​ទុក​ការ​ប្រកួត​ប្រជែង​យក​តំណែង Top4 ​នេះ ​គឺ​ជា​រឿង​សំខាន់ ​ហើយ​វា​នឹង​កាត់​សេចក្ដី​នៅ​ពេល​បិទ​រដូវ​កាល​តែ​ម្ដង ​មិន​អាច​មាន​ក្រុម​ណា​មួយ​ធានា​បាន​នោះ​ទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News