នាយករដ្ឋមន្ត្រីជប៉ុនលោក Abe ប្តេជ្ញាបង្ហាញសម្ព័ន្ធមិត្តរឹងមាំជាមួយអាមេរិក

(ជប៉ុន) ៖យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik News នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩បានឲ្យដឹងថានាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេ (Shinzo Abe) បាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងពិភាក្សាអំពីបញ្ហាកូរ៉េខាងជើងនិងទំនាក់ទំនងពាណិជ្ជកម្មអាមេរិកនិងជប៉ុននៅឯកិច្ចប្រជុំកំពូល G20 ជាមួយប្រធានាធិបតីអាមេរិកលោកដូណាលត្រាំដោយសង្កត់ធ្ងន់ថាលោកបានតាំងចិត្តបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពអាមេរិក – ជប៉ុន ។

នៅអំឡុងពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump និងភរិយារបស់គាត់ Melania កំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល 4 ថ្ងៃនៅជប៉ុន កាលពីថ្ងៃចន្ទលោក Trump បានជួបជាមួយអធិរាជជប៉ុនថ្មី Naruhito និង Empress Masako នៅរាជវាំង Imperial ក្នុងទីក្រុងតូក្យូ។

លោក Trump ត្រូវបានគេរាយការណ៍ថាគាត់ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយទីក្រុងតូក្យូដែលនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិកបង្កើនការនាំចេញកសិកម្មរបស់ខ្លួនទៅកាន់ប្រទេសជប៉ុន។ ហើយទីក្រុងតូក្យូក៏ចង់ទប់ស្កាត់ Trump ពីការដំឡើងពន្ធនាំចូលលើរថយន្តជប៉ុននិងផ្នែកគ្រឿងបន្លាស់រថយន្តដែលជាផលិតផលនាំចេញដ៏សំខាន់បំផុតមួយសម្រាប់ក្រុងតូក្យូផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News