ចាប់ផ្សឹកព្រះសង្ឃមួយអង្គអាយុ៦១ឆ្នាំម្នាក់ ក្រោយចាប់រំលោភក្មេងអាយុ១២ឆ្នាំ

(បន្ទាយមានជ័យ) ៖ ព្រះសង្ឃមួយអង្គត្រូវបានកម្លាំងមានសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសឹក ដើម្បីបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោយបានធ្វើសកម្មភាព ចាប់រំលោភក្មេងស្រីអាយុ១២ឆ្នាំម្នាក់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង១០នាទី​រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ចំណែកមានជនសង្ស័យឈ្មោះ តាំង អឿន អាយុ ៦១ឆ្នាំ គង់នៅវត្តកូនដំរី ។ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News