អ៊ីរ៉ង់និយាយថាសហភាពអឺរ៉ុបខ្វះការប្តេជ្ញាចិត្តដើម្បីអនុវត្តកិច្ចព្រមព្រៀង

តេអេរ៉ង់ ៖ យោងតាមការចុះផ្សាយេបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយកាលពីថ្ងៃចន្ទថាអឺរ៉ុបខ្វះការតាំងចិត្តក្នុងការអនុវត្តការសន្យារបស់ខ្លួនទាក់ទងនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ ដែលត្រូវបានគេស្គាល់ថាជា JCPOA ។
លោក Zarif បាននិយាយថា “ការពន្យារពេលម្តងទៀតចំពោះការអនុវត្តកម្មវិធី INSTEX (ការគាំទ្រអឺរ៉ុបក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម) បង្ហាញថាអឺរ៉ុបមិនមានការប្តេជ្ញាចិត្តដើម្បីអនុវត្តការសន្យារបស់ខ្លួនក្រោម JCPOA ដើម្បីធានាផលប្រយោជន៍សេដ្ឋកិច្ចរបស់អ៊ីរ៉ង់។
លោក Zarif បានសំដៅដល់ការទាមទាររបស់លោក Andrew Murrison រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេសនៅតំបន់មជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើងថាភាគីអ៊ឺរ៉ុបពន្យាពេលអនុវត្តយន្តការ INSTEX បន្ទាប់ពីការធ្វើទស្សនកិច្ចថ្មីរបស់គាត់ទៅកាន់ទីក្រុងតេអេរ៉ង់។
គួរបញ្ចាក់ផងដែរថាកាលពីថ្ងៃទី ៣១ ខែមករាសហភាពអឺរ៉ុបបានប្រកាសពីការបង្កើតស្ថាប័នថ្មី INSTEX ដើម្បីធានាការជួញដូរជាមួយអ៊ីរ៉ង់និងកាត់បន្ថយការដាក់ទណ្ឌកម្មប្រឆាំងអ៊ីរ៉ង់របស់អាមេរិកក្រោយពីក្រុងវ៉ាស៊ីនតោនបានដកចេញពី JCPOA នៅក្នុងខែឧសភាឆ្នាំ ២០១៨8 ។
សហភាពអឺរ៉ុបបាននិយាយថាខ្លួនកំពុងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បីជួយឱ្យអ៊ីរ៉ង់ទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News