នាយឧត្តមសេនីយ៍ នេត សាវឿន៖ បញ្ជូនខ្លួនជនបាញ់រះចូលផ្ទះប្រជាពលរដ្ឋចូលទៅតុលាការ

(ភ្នំពេញ) ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៥ ខែមិថុនានេះថា នាយរងការិយាល័យប្រឆាំគ្រឿងញៀនបាញ់រះចូលផ្ទះប្រជាពលរដ្ឋ កាលពីយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងខណ្ឌសែនសុខ ត្រូវតែបញ្ជូនទៅតុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់។

ប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០១នាក់ ជាមន្ត្រីនគរបាល បាញ់រះចូលផ្ទះបោកអ៊ុតប៉ុនប៉ងមនុស្សឃាត នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ នៅថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២២ និង៣៥នាទីយប់​

ជនសង្ស័យ ០១នាក់ ឈ្មោះ បេង សុវណ្ណារ៉ា ភេទប្រុសអាយុ៤៧ឆ្នាំ ជនជាតិខ្មែរ ជានាយរងការិយាល័យ ប្រឆាំគ្រឿងញៀន ក៤ ស្នាក់នៅផ្ទះលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ (គ្មានសារធាតុញៀន) ។

ជនរងគ្រោះ ០១នាក់ ឈ្មោះ សុង សូណា ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បោកអ៊ុតខោអាវ ស្នាក់នៅផ្ទះជួលលេខ១០ ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ ។

សម្ភារ:ខូចខាត ៖ ធ្លុះការ៉ូ , ធ្លុះទ្វារកញ្ចក់ , ធ្លុះពិដាន និងធ្លុះកញ្ចក់បង្អួចឡៅតឿ ។

សម្ភារៈបន្សល់ទុក ៖ អាកាស្វាយបត់ ០១ដើម លេខ១៦២០៤៦១ , បង់០១ មានគ្រាប់១២គ្រាប់ សំបកគ្រាប់១១ , ក្បាលគ្រាប់០២ , រថយន្ត០១គ្រឿង ម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AX-9509 ។

ដំណើររឿង ៖ មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់ជួល របស់ខ្លួន ស្រាប់តែឭសំលេងផ្ទះគ្រាប់កាំភ្លើង ចូលក្នុងផ្ទះជួលរបស់ខ្លួនជាច្រើនគ្រាប់ រួចជនសង្ស័យបានបើឡានគេចខ្លួនទៅបាត់ ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខ បានចុះដល់ចំណុចកើតហេតុ ធ្វើការស្រាវជ្រាវ តាមកាមេរ៉ាសុវត្ថិភាព កំណត់បានភិនភាគជនសង្ស័យ និងបានឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង នៅក្នុងផ្ទះរបស់ខ្លួនលេខ៤៨ស្ទួន ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស