ក្ដុកក្ដួលណាស់ ស្ដាប់ហើយស្រក់ទឹកភ្នែក ! ផលិតកម្មថោនចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះក្នុងការហេតុការបាក់អាគារនៅខេត្តព្រះសីហនុតាមរយៈបទចំរៀង «អាគារមច្ចុរាជ»

(ភ្នំពេញ) ​៖ បន្ទាប់ពីហេតុការគ្រោះអកុសល បានកើតឡើង​កាលពីថ្ងៃទី២២ ខែមិថុនា ផលិតកម្មថោនចូលរួមរំលែកទុក្ខជាមួយជនរងគ្រោះក្នុងការហេតុការបាក់អាគារនៅខេត្តព្រះសីហនុតាមរយៈបទចំរៀង «អាគារមច្ចុរាជ» បទចំរៀង«អាគារមច្ចុរាជ» របស់លោក ខេម តារាចម្រៀងប្រចាំផលិតកម្មថោន បង្ហើរសំនៀងជាមួយនឹងខ្លឹមសារបទចំរៀង រៀបរាប់ពីព្រឹត្តិការណ៍ដែលបានកើតឡើង​កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ក្នុងហេតុការណ៍បាក់រលំអាគារកម្ពស់៧ជាន់ បណ្ដាលឲ្យមនុស្សស្លាប់២៨នាក់ និងរងរបួសធ្ងន់ស្រាលចំនួន២៦នាក់។

នៅក្នុងខ្លឹមសារបទចំរៀងដ៏ក្ដុកក្ដួលនេះ តារាចម្រៀងសំនៀងស្អក​ រូបនេះច្រៀងសាស័ព្ទពីទុក្ខលំបាករបស់កូនៗប្រុសស្រី ឪពុកម្ដាយ ប្រពន្ធ ប្ដី ដែលបានបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន នៅក្នុងហេតុការណ៍នេះ។ ផលិតកម្មថោន សូម​ចូលរួម​​រ៉លែក​ទុក្ខ​ដ៏​ក្រៀម​ក្រំ​សម្រាប់ការបាត់បង់អាយុជីវិតរបស់ពលរដ្ឋ​ខ្មែរ​នៅក្នុង​ហេតុ​ការណ៍បាក់អាគារនៅខេត្តព្រះសីហនុ ។

បទចំរៀងសម្រួលទំនុកច្រៀងដោយ ឃួន ពិសី ច្រៀងដោយលោក ខេម ពីផលិតកម្មថោន
លោកអ្នកអាច ភ្ជាប់បទចម្រៀងនេះជាសំឡេង Caller Ring Back-tunes
:musical_score:Cellcard: #2727#906232# :telephone_receiver:
:musical_score:Metfone: *1772*5231710#:telephone_receiver:
:musical_score:Smart: *855*851693# :telephone_receiver:
:calling:ស្ដាប់បទចម្រៀងថ្មីៗជាមួយ Town Music App
– សម្រាប់ iOS ៖ https://apple.co/2Hb79Zn
– សម្រាប់ Android ៖ http://bit.ly/2GAaZOW
ផលិតកម្ម ទីក្រុង ភាពយន្ត [Town Production]
Like us on: www.fb.com/OfficialTownProduction
Subscribe now: www.youtube.com/TownProduction

Website : www.townproduction.com.kh

ភ្ជាប់ទំនាក់ទំនងជាមួយ Town News