ព័ត៌មានបន្ថែម ពីករណីបាក់អាគារនៅខេត្តព្រះសីហនុ

(ភ្នំពេញ) ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១១និង៥០នាទី បានពិនិត្យ និងសាកសួរបន្ថែម ទៅក្រុមគ្រួសារសព ដែលបានរកឃើញនៅលេខរៀងទី១៩(មានឈ្មោះ សាត ប៊ុនធី អាយុ៣៦ឆ្នាំ ភូមិណាអ៊ួង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្ត ស្ទឹងត្រែង) ដើម្បីរៀបចំបែបបទឲ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយ ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង ដោយមានម្តាយឈ្មោះ យង់ អុន (ស្លាប់៦ឆ្នាំ) ឪពុកឈ្មោះ សាត យ៉ុន អាយុ៥២ឆ្នាំ មានបងប្អូន២នាក់ មានប្រពន្ធមិនរៀបការចំនួន៣នាក់បានបែកគ្នាអស់ហើយ មិនមានសំបុត្រអាពាហិ៍ពិពាហិ៍ទេ ។

ឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន ៥៤ នាក់ក្នុងនោះស្លាប់ចំនួន ២៨នាក់ (ស្រី ៤ នាក់)ហើយអ្នករងរបួសចំនួន២៦នាក់(ស្រី ២ នាក់)។

កម្លាំងយើងបានយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះអ្នករងរបួសទាំង២៦ដែលនៅរស់ និងបានធ្វើការត្រួតពិនិត្យសព រៀបចំឯកសារបញ្ជូនសព ទៅស្រុកកំណើត ធ្វើបុណ្យបានចំនួន២៧នាក់ នៅសល់ម្នាក់មិនស្គាល់អត្តសញ្ញាណ កម្លាំងជំនាញបានយកចិត្តទុកដាក់បន្ថែមដោយចាក់ថ្នាំ និងរក្សាទុកក្នុងធុងក្លាស្សេបានល្អ និងបានទាក់ទងរកក្រុមគ្រួសារមកទទួលយក មកដល់ថ្ងៃទី២៧នេះបានកំពុងពិនិត្យ និងបំពេញឯកសារប្រគល់ជូនក្រុមគ្រួសារ ។

ដោយឡែកអ្នករងរបួសទាំង២៦នាក់ នៅព្រឹកថ្ងៃទី២៧នេះ បានចេញទៅផ្ទះអស់ហើយ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស