Short Film MV ដំបូងរបស់អ្នកនាង យក់ ថិតរដ្ឋា ក្នុងឆ្នាំ២០១៩ ធ្វើឲ្យFan ចង់មើលភាគបន្ត

(ភ្នំពេញ) ៖ Short Film MV ក្នុងបទចំរៀង «បងគ្មានសិទ្ធិធ្វើអ្នកជំងឺអូនទេ» របស់អ្នកនាង យក់ ថិតរដ្ឋា ដំបូងក្នុងឆ្នាំ២០១៩ ហើយក៏ជាលើកដំបូងនៅក្នុងផលិតកម្មថោនផងដែរ ។

អ្វីដែលពិសេសនោះ នៅក្នុងShort Film MV ដែលមានចំនួនជាង១៣នាទី ធ្វើឲ្យអ្នកទស្សនាស្លុងអារម្មណ៍ និងសាច់រឿង ដែលបង្ហាញពីគូស្នេហ៍ចៃដន្យមួយគូ កើតឡើងពីការច្រលំបន្ទប់ រហូតមានទំនាក់ទំនងស្នេហា។ ក្នុងនោះតួឯកស្រី ជាគ្រូពេទ្យ តួប្រុសជាមនុស្សមានអត្តចរិកបែបFunny បែបគួរឲ្យស្រឡាញ់ តែថ្ងៃ​មួយតួប្រុសក៏ជួបគ្រោះថ្នាក់ចរាចរណ៍ ព្រោះតែចង់ជួយតួឯកស្រី នារីគ្រូពេទ្យដែលខ្លួនស្រឡាញ់ ។

គ្រាន់តែផុសលើផេក Official Town Production និងYoutbe Town Production មានអ្នកចូលមើលច្រើន ក្នុងនោះក៏មានការបញ្ចេញមតិខុសៗ ចំពោះស្នាដៃផលិតShort Film MV មួយនេះផងដែរ។ អ្នកគាំទ្រដែលមានឈ្មោះ Chhom Chheap សរសេរថា« ទស្សនាឡើងជក់ចិត្ត ល្អមើលណាស់បាទ….» Bong Ice« ចង់អោយមាន ភាគបន្ត To be continue Plz.បទ ពេលបងទៅបាត់បានអ្នកណាលួងអូន សាច់រឿងត្រូវគ្នាណាស់!» Bong Theary «ល្អមើលហួសអាយដល» ណាមហ៊្វុង កូនម៉ាក« ពិរោះបងតែកាលបានចេញMVបងថាណាបង ភាគថ្មី ត នូវ​ខ្ញុំចាំមើលយូរហើយមិនឃើញសោះ» ។ អ្នកខ្លះទៀតបានសរសើរតួសម្ដែងនៅក្នុងShort Film MV សម្ដែងសមខ្លាំងធ្វើឲ្យអ្នកទស្សនា ស្លុកអារម្មណ៍ សើច រំភើប និងយំតាមបទចំរៀងមួយបទនេះ។

សូមជម្រាបថា Short Film MV បទ «បងគ្មានសិទ្ធិធ្វើអ្នកជំងឺអូនទេ» បានUpload នៅលើផេកផ្លូវការរបស់ផលិតកម្មថោន កាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បទចំរៀងនេះ ច្រៀងដោយ អ្នកនាង យក់ ថិតរដ្ឋា ដឹកនាំសម្ដែងដោយ លោក អ៊ិន រិទ្ធីចិត្រ និពន្ធទំនុកច្រៀងដោយ លោក សយ រតនា សម្រួលបទភ្លេង ដា ភ្លេង ថតដោយ ភារិន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស