កម្ពុជា ជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន

(ភ្នំពេញ) ៖ នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៨:៣០ ព្រឹក នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក ហូរីណូអ៊ូជិ ហ៊ីដេហ៊ីសា (HORINOUCHI Hidehisa) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៥០០ លានយ៉េន សម្រាប់​អនុវត្តគម្រោង «កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម» នៅកម្ពុជា។

​ក្នុងឋានៈជាដៃគូអភិវឌ្ឍដ៏សំខាន់មួយ ជប៉ុនបានជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ដែលបានរួមចំណែកដល់ការធ្វើឲ្យប្រសើរឡើងដល់វិស័យសេដ្ឋកិច្ច និងសុខុមាលភាពសង្គម ព្រមទាំងបង្កើនការតភ្ជាប់ជាមួយប្រទេសដទៃទៀតនៅក្នុងតំបន់៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News