រដ្ឋមន្រ្តីក្រសួងវប្បធម៌ កំពុងសិក្សាពីគម្រោងការផ្លាស់ប្តូរវប្បធម៌រវាងសិស្សមកពីប្រទេសចិននិងកម្ពុជា

(ភ្នំពេញ) ៖  រដ្ឋមន្រ្តីក្រសួងវប្បធម៌ អនុញ្ញាតឲ្យ លោក Shenghang Nie នាយកក្រុមហ៊ុន Beijing Yiyun Culture Media Ltd. ជួបពិភាក្សាការងារនិងជម្រាបជូនពីគម្រោងការផ្លាស់ប្តូរវប្បធម៌រវាងសិស្សមកពីប្រទេសចិននិងកម្ពុជា។

កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នាទីស្តីការក្រសួង លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអនុញ្ញាតឲ្យ លោក Shenghang Nie នាយកក្រុមហ៊ុន Beijing Yiyun Culture Media Ltd. ចូលជួបពិភាក្សានិងជម្រាបជូនពីគម្រោងការផ្លាស់ប្តូរវប្បធម៌រវាងសិស្សមកពីប្រទេសចិននិងកម្ពុជាដែលគ្រោងនឹងរៀបចំនាឆ្នាំ២០២០ខាងមុខនេះ។

ជាកិច្ចឆ្លើយតបលោកជំទាវបានសម្តែងនូវក្តីរីករាយនិងស្វាគមន៍ចំពោះគម្រោងនេះ ព្រមទាំងបានឯកភាពជាគោលការណ៍ តែសូមឲ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមួយអង្គភាពជំនាញបន្ថែមទៀត។

គម្រោងនេះគឺជាផ្នែកមួយរបស់គម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយដែលធ្លាប់បានធ្វើការសម្តែងនាបណ្តាប្រទេសមួយចំនួនដូចជា: អូស្ត្រាលី ជប៉ុន ថៃនិងប្រទេសអឺរ៉ុបមួយចំនួនផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស