វាជារឿងដ៏ចម្លែកមួយ ដោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង នៅក្នុងភូមិឫទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដោយកម្មករថ្លឹងរថយន្តឈ្មោះ ប៊ុនថា ថាន ដែលទើបតែលាចាកសិក្ខាបទមកធ្វើការនៅរោងចក្រកែច្នៃកៅស៊ូក្រែបផ្នែកខាងថ្លឹងរថយន្ត បានបើកបរម៉ូតូដួលដោយខ្លួនឯង បណ្តាលឱ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃ ឧបាសក ឧបាសិការចំណុះជើងវត្តកែវផុសបាននាំគ្នាទៅសួរសុខទុក្ខដល់ជនរងគ្រោះទាំងយប់។
ប៉ុន្តែអ្វីដែលកាន់តែធ្វើឱ្យមានការភ្ញាក់ផ្អើល និងគួរឱ្យចាប់អារម្មណ៍នោះគឺមិនដឹងជាជនរងគ្រោះដួលម៉ូតូទៅប៉ះចំនឹងវត្ថុអ្វីទេ ទើបបណ្តាយឱ្យមុតចំរន្ធគូទ គ្រូពេទ្យដេររហូតជាង២០ថ្នេរ។ ដូច្នេះហើយសូមបងប្អូនយើងដែលធ្វើចរាចរណ៍តាមម៉ូតូ ត្រូវតែប្រុងប្រយ័ត្នគួរតែស្លៀកខោលីអូឱ្យបានក្រាស់ៗបន្តិច ។ករណីនេះ បានកើតឡើងនៅវេលាម៉ោង៧យប់ ថ្ងៃអាទិត្យ ទី៨ ខែមករា ឆ្នាំ២០២៣ ៕
ប្រភព៖ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី