សហរដ្ឋអាមេរិកត្រៀមពង្រាយទ័ពបន្ថែមទៀតទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតស្របពេលបញ្ហារអ៊ីរ៉ង់នៅមានភាពតានតឹង

វ៉ាស៊ីនតោន ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Sputnik នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៩ នេះបានឲ្យដឹងថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅតែមានការកើនឡើងនៅប៉ុន្មានខែចុងក្រោយនេះ ស្របពេលដែលប្រទេសអ៊ីរ៉ង់នៅតែបន្តភាពតានតឹង ដែលធ្វើនាំឲ្យសហរដ្ឋអាមេរិកបង្ខំចិត្តបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈឹមបូព៌ាក្រោមលេសថា មានការគំរាមកំហែងពី “អ៊ីរ៉ង់” ។

យោងតាមសារព័ត៌មានស៊ីអិនអិនបានដកស្រង់សម្តីមន្ត្រីការពារជាតិពីរនាក់ដែលមិនបញ្ចេញឈ្មោះបាននិយាយថារដ្ឋការរបស់ប្រធានាធិបតីអាមេរិចត្រូវបានគេរាយការណ៍ថា លោកបានត្រៀមបញ្ជូន ទាហានសហរដ្ឋអាមេរិកប្រមាណ ៥០០នាក់ ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតហើយ ដើម្បីទប់ទល់ស្ថានការណ៍នៅមជ្ឈឹមបូព៌ា ។

យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា ទាហានទាំងនោះនឹងត្រូវបានគេដាក់ពង្រាយទៅកាន់មូលដ្ឋានអាកាស ស៊ុលតង់ ដែលស្ថិតនៅភាគខាងកើតនៃរដ្ឋធានី រីយ៉ា។

ទោះបីជាគ្មានការប្រកាសជាផ្លូវការទាក់ទងនឹងការដាក់ពង្រាយកងទ័ពថ្មីក៏ដូចជាគ្មានការជូនដំណឹងដល់សភាអាមេរិកក៏ដោយក៏ការប្រកាសប្រាប់ក្រៅផ្លូវការត្រូវបានផ្តល់ឱ្យហើយសេចក្តីប្រកាសមួយត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះបើយោងតាមមន្ត្រី CNN ។

មូលដ្ឋានទ័ពនេះត្រូវបានគេរំពឹងថានឹងអាចប្រើប្រាស់យន្តហោះប្រភេទ F-22 ជំនាន់ទី ៥ និងយន្តហោះបំបាំងកាយផ្សេងទៀត៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស