រដ្ឋមន្ត្រីក្រសួងកសិកម្មបដិសេធរឿងនាំជ្រូកពីវៀតណាមយកមកស្តុកទុកនៅស្រុករមាសហែក

(ភ្នំពេញ) ៖  លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា លោកបានចាត់ឲ្យអគ្គាធិការធ្វើអធិការកិច្ចនៅតាមបន្ទាត់ព្រំដែន ស្រុករមាសហែក ខែត្តស្វាយរៀង ចុះទៅពិនិត្យមើល គឺគ្មានការនាំជ្រូកពីវៀតណាមយកមកស្តុកទុកនៅទីនោះទេ ហើយជ្រូកឈឺក៏គ្មានផងដែរ ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រុមការងារបានស្រាវជ្រាវពីករណីដែលកាសែតកោះសន្តិភាព បានចុះផ្សាយ អំពីការនាំជ្រូកពីវៀតណាម យកមកស្តុកទុកនៅស្រុករមាសហែក ដោយបានសាកសួរប្រជាពលរដ្ឋខ្លះជួបពិភាក្សាជាមួយរដ្ឋអំណាចស្រុករមាសហែកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្វាយរៀងនិងទៅយកពត៌មាននៅក្រុមហ៊ុន CPFដែលមានលិខិតអនុញ្ញាតចេញដោយក្រសួងកសិកម្មឲ្យចិញ្ចឹមជ្រូកដែលឆ្នាំនេះចិញ្ចឹមបានចំនួន១៤៣៨៧ក្បាល ពេលនេះបានលក់ចេញអស់ជាដំណាក់ៗតាំងពីដើមខែកក្កដានេះម្លេះ ។

ទីតាំងចិញ្ចឹមជ្រូកនៅស្រុករមាសហែកនេះមានតែ២កន្លែងដោយក្រុមហ៊ុនបានយកចំណីនិងកូនពីគីរីរម្យផ្លូវជាតិលេខ៤ តាមការ ពិនិត្យបង្ហាញឲ្យឃើញ​ថាការលើកឡើង​ក្នុងកាសែតមិនមានចំណុចណាមួយជាការពិតឡើយ។ព្រឹកស្អែកខ្ញុំនឹងធ្វើការជាមួយមន្ទីរដើម្បីពង្រឹងវិស័យកសិកម្មយើង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស