លោកពូទីននិយាយថារុស្ស៊ីនឹងជួយការពារអធិបតេយ្យភាពរបស់ស៊ីរី

ម៉ូស្គូ ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីនបាននិយាយកាលពីថ្ងៃអាទិត្យនៅក្នុងសារអបអរសាទរទៅកាន់ប្រធានាធិបតីស៊ីរីលោក Bashar al-Assad នៅខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរថា រុស្ស៊ីនឹងបន្តជួយស៊ីរីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសនេះ ។

លោកពូទីនបានបន្តទៀតថា “ខ្ញុំចង់បញ្ជាក់ថារុស្ស៊ីនឹងបន្តគាំទ្ររដ្ឋាភិបាល និងប្រជាជនស៊ីរីក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសក៏ដូចជាដើម្បីធានាសន្តិសុខជាតិ និងការកសាងឡើងវិញក្រោយសង្គ្រាម” ។

លោកពូទីនបានបន្ថែមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា “កងកម្លាំងភេរវកម្មលើដីស៊ីរី” នឹងត្រូវបរាជ័យ។

លោកពូទីនក៏បានសន្យាថា នឹងលើកកម្ពស់ទំនាក់ទំនងរុស្ស៊ី – ស៊ីរីដោយបន្ថែមថាវាស្ថិតនៅក្នុង “ផលប្រយោជន៍រួម” របស់ប្រទេសទាំងពីរដើម្បីជំរុញទំនាក់ទំនងរវាងរុស្ស៊ី – ស៊ីរី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស