ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ព្រមានអង់គ្លេសមិនឱ្យបង្កើនភាពតានតឹង

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំចក្រភពអង់គ្លេសលោក Hamid Baeidinejad កាលពីថ្ងៃអាទិត្យបានព្រមានទីក្រុងឡុងដ៍មិនឱ្យបង្កើនភាពតានតឹងជាមួយទីក្រុងតេហេរ៉ង ។

“រដ្ឋាភិបាលចក្រភពអង់គ្លេសគួរតែមានកម្លាំងនយោបាយក្នុងស្រុកដើម្បីបន្ថយភាពតានតឹងដែលមានស្រាប់រវាងអ៊ីរ៉ង់និងចក្រភពអង់គ្លេស” លោក Hamid Baeidinejad បាននិយាយ។

លោកបានកត់សម្គាល់ថា “នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់ប្រទេសទាំងពីរ នៅពេលដែលមានបញ្ហាក្នុងតំបន់នោះ” ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសុក្រកងនាវាចរអ៊ីរ៉ង់បានរឹបអូសនាវាដឹកប្រេងរបស់អង់គ្លេសមួយនៅឯ ច្រកសមុទ្រ Hormuz ដែលអ៊ីរ៉ង់និយយថាជា “ការមិនគោរពច្បាប់សមុទ្រអន្តរជាតិ” ។

យោងតាមរបាយការណ៍របស់លោកខាងលិចរដ្ឋាភិបាលអង់គ្លេសកំពុងពិចារណាលើផែនការដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ដើម្បីឆ្លើយតបទៅនឹងការរឹបអូសនាវាដឹកប្រេងរបស់ខ្លួន៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News