ប្រទេសកូរ៉េខាងត្បូងបាញ់ព្រមានដល់យន្តហោះរបស់យោធារុស្ស៊ីនៅតំបន់ដែនអាកាសរបស់ខ្លួន

សេអ៊ូល ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន រ៉យទើ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា ក្រសួងការពារជាតិនៅក្រុងសេអ៊ូលបាននិយាយថាកងយោធាកូរ៉េខាងត្បូងបានបាញ់ព្រមានពីរដងទៅលើយន្តហោះយោធារបស់រុស្ស៊ីដែលបានចូលដែនអាកាសរបស់កូរ៉េខាងត្បូងកាលពីថ្ងៃអង្គារហើយយន្តហោះយោធារបស់ចិនក៏បានចូលដែនអាកាសរបស់កូរ៉េខាងត្បូងផងដែរ។

មន្ត្រីក្រសួងមួយរូបបាននិយាយថាវាជាលើកដំបូងដែលយន្តហោះយោធារបស់រុស្ស៊ីបានរំលោភលើដែនអាកាសរបស់កូរ៉េខាងត្បូង។

យន្តហោះចម្បាំងនេះគឺជាយន្តហោះរុស្ស៊ីមួយក្នុងចំណោមយន្តហោះរុស្ស៊ី ៣ គ្រឿងដែលបានចូលទៅក្នុងតំបន់អត្តសញ្ញាណការពារដែនអាកាសរបស់កូរ៉េ (KADIZ) កាលពីព្រឹកថ្ងៃអង្គារ។ ក្រសួងការពារជាតិបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថាយន្តហោះយោធាចិនពីរគ្រឿងក៏បានចូលទៅក្នុងតំបន់ KADIZផងដែរ ។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបាននិយាយថារដ្ឋាភិបាលកូរ៉េខាងត្បូងនឹងដាក់ពាក្យបណ្តឹងផ្លូវច្បាប់អំពីការរំលោភបំពានរបស់ប្រទេសចិន និងរុស្ស៊ី៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News