ចិនព្រមានអាមេរិកជាថ្មីម្តងទៀតឲ្យបញ្ឈប់ការជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុង

ប៉េកាំង ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិន ស៊ីន ហួ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ នេះបានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ហួ ឈុនយីង កាលពីថ្ងៃចន្ទ បានព្រមានជាថ្មីម្តងទៀតដល់ភាគីអាមេរិកឱ្យបញ្ឈប់ការជ្រៀតជ្រែកក្នុងកិច្ចការហុងកុងដោយសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាចមើលស្រាលចិនក្នុងការអនុវត្តគោលការណ៍“ ប្រទេសមួយប្រព័ន្ធពីរ” ការពារវិបុលភាព និងស្ថេរភាពនៅហុងកុងបានទេ។

លោកស្រី ហួ បានបន្តទៀតថា តើអំពើហឹង្សាកើតឡើង និងការដួលរលំនៃនីតិរដ្ឋ គឺជាអ្វីដែលភាគីអាមេរិកហៅថា“ សិទ្ធិមនុស្សនិងសេរីភាព”ឫ ?

បន្ថែមពីនេះ លោកស្រី ហួ ឈុនយីង បានធ្វើអត្ថាធិប្បាយនៅពេលឆ្លើយតបទៅនឹងលិខិតរបស់សមាជិកសភាអាមេរិកមួយចំនួនកាលពីថ្ងៃសុក្រ ដែលបានទទូចដល់រដ្ឋាភិបាលអាមេរិកកុំ ឲ្យ ជ្រៀតជ្រែកចូលក្នុងកិច្ចការហុងកុង
ដែលកំពុងមានការតវ៉ា ហើយចិននិយាយថាវាមិនមែនជាបាតុកម្មអហិង្សាទេ វាគឺជា កុបកម្ម ។

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • រឿង រៃមាស